(ឡុងដ៍)៖ ក្លិប Fulham FC បានច្រានចោលសំណើរដេញថ្លៃតម្លៃ ២៥លានផោន ពីសំណាក់ក្លិប Al-Hilal ដែលលេងនៅលីគ Saudi Pro League ក្នុងការនាំយកខ្សែប្រយុទ្ធ Aleksandar Mitrovic។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

កីឡាករវ័យ ២៨ឆ្នាំ ដែលបានចូលរួមជាមួយក្លិប Fulham ដោយផ្លាស់មកពីក្លិប Newcastle United ក្នុងតម្លៃដែលគេរាយការណ៍ថា ២២លានផោន ក្នុងឆ្នាំ២០១៨នោះ នៅមានរយៈពេល ៣ឆ្នាំទៀត នៅលើកិច្ចសន្យាបច្ចុប្បន្នរបស់លោក។

ប្រភពនៅឯក្លិប Fulham បានប្រាប់ BBC Sport ឲ្យដឹងថា ពួកគេបានច្រានចោលនូវសំណើរដេញថ្លៃនេះ ហើយមិនចង់លក់កីឡាករ Mitrovic នោះទេ។

សូមជម្រាបថា កីឡាករ Mitrovic រកបានគ្រាប់បាល់ ១៤គ្រាប់ សម្រាប់ការប្រកួតក្នុងលីគ Premier League កាលពីរដូវកាលមុន ខណៈ Fulham បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ នៅពេលដែលពួកគេ បានឡើងមកប្រកួតក្នុងលីគកំពូលអង់គ្លេសវិញ៕