(ឡុងដ៍)៖ ក្លិប Aston Villa បានចុះកិច្ចសន្យានាំយកខ្សែការពារកណ្តាលអន្តរជាតិអេស្ប៉ាញ Pau Terres មកពីក្លិប Villarreal ជាមួយនឹងតម្លៃផ្ទេរ មិនត្រូវបានគេបង្ហាញ។ នេះបើតាមការប្រកាសពីក្លិប ដែលលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

«ខ្សែការពារវ័យ ២៦ឆ្នាំ ដែលបានទទួលការកោះហៅចំនួន ២៣លើក លេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួននោះ បានទៅដល់ក្លិប Villa ជាមួយនឹងតម្លៃផ្ទេរ មិនត្រូវបានបង្ហាញ» នេះបើតាមក្លិប Villa បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Torres បានចូលរួមជាមួយនឹងកីឡាករ Youri Tielemans ក្នុងពេលជ្រើសរើសកីឡាករថ្មី នាពេលបិទរដូវកាលរបស់ក្លិប Aston Villa បន្ទាប់ពីខ្សែបម្រើ Youri Tielemans បានចូលរួមក្រោយផ្លាស់មកពីក្លិប Leicester City៕