Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្លិបព្រះខ័នរាជស្វាយរៀង តែងតាំងលោក Pep Munoz គ្រូបង្វឹកបង្គោលថ្មី

06-05-2023 14:22

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង តែងតាំងលោក Pep Munoz គ្រូបង្វឹកបង្គោលថ្មី ដែលគ្រូកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធន៍ជាគ្រូបង្វឹកជាង១៩ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិប នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

លោក Pep Munoz អាយុ ៤៣ឆ្នាំសញ្ជាតិអេស្ប៉ាញ ដែលជាគ្រូកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធន៍ជាគ្រូបង្វឹកជាង១៩ឆ្នាំ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

លោក Pep បានចំណាយរយៈពេល ៤ឆ្នាំជាមួយក្រុម U19 និង Barcelona B ហើយបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ១លើក និងឈ្នះពានលីគ ២ដង មុនផ្ទេរទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំ ក្នុងការដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong FC និងក្រុមជម្រើសជាតិចិន៕