(អឺរ៉ុប)៖ ក្រុមការពារតំណែងជើងឯកពាន UEFA Champions League ក្លិបអេស្ប៉ាញ អធិរាជស Real Madrid ត្រូវប៉ះក្រុមតោខៀវ Chelsea FC នៃការប្រជែងវគ្គ ៨ក្រុម, នេះបើតាមការប្រកាសដោយស្ថាប័ន UEFA នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាក្រុមដែលត្រូវប្រជែងគ្នាសម្រាប់វគ្គ ៨ក្រុមជាបន្តនៃពាន UEFA Champions League 2022-23៖

1. Real Madrid vs Chelsea 
2. Benfica vs Inter
3. Man City vs Bayern 
4. Milan vs Napoli

រំលឹកផងថា ក្លិប Real Madrid ជាអធិរាជពាន UEFA Champions League ច្រើនជាងគេ ១៤លើក ហើយក្រុមទាំង ៧ផ្សេងទៀតមាន AC Milan ធ្លាប់ឈ្នះពាននេះ ៧លើក, Bayern Munich បានចំនួន ៦លើក, Inter Milan បានចំនួន ៣លើក, Chelsea, Benfica ធ្វើបាន ២លើកដូចគ្នា ដែលកំពុងស្ថិតក្នុងវគ្គ ៨ក្រុមរដូវកាលនេះ ដ្បិតក្រុម Manchester City បានរងជើងឯក ១លើក ហើយក្រុម Napoli មិនទាន់ស្គាល់ពាននេះនោះទេ។

សូមជម្រាបថា តាមរយៈគណៈកម្មការ UEFA ការប្រជែងជើងទី១ គ្រោងរៀបចំនាថ្ងៃទី១២-១៣ ខែឧសភា និងជើងទី២ ធ្វើនៅថ្ងៃទី១៩-២០ ខែដដែល៕