(ភ្នំពេញ)៖ គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់ តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ ដូចនេះម្ចាស់អាជីវកម្មនិមួយៗត្រូវយកចិត្តទុកដាក់ និងឱ្យសារៈសំខាន់លើទំនួលខុសត្រូវចំពោះកិច្ចការជួយដល់សង្គម និងបរិស្ថាន (Corporate Social Responsibility (CSR)) ជារឿងចំបង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានធ្វើការសហការជាមួយភាគីរដ្ឋ និងអង្គភាពពាក់ព័ន្ធក្នុងការបង្កើតគុណតម្លៃដល់សង្គម ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព ។

លោក Kittiphop Thirachotikun ជំនួយការនាយករងនៃផ្នែកសង្គម និងបរិស្ថាន របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានថ្លែងថា ស៊ីភី នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាល ក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាព ដែលមានឈ្មោះថា CPF 2030 Sustainability in Action ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើគោលនយោបាយបីចំនុចសំខាន់ៗ គឺផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ និងសាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។

ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា៖
១៖ ផ្ដល់និរន្តរភាពចំណីអាហារ (Food Security)
ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជា ឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។ ក្រុមហ៊ុនបានបង្កើតគម្រោង «អាហារដ្ឋាន របស់សាលារៀន» ដោយអប់រំសិស្សានុសិស្សនៅតំបន់ជនបទ ឱ្យយល់ដឹងពីអត្ថប្រយោជន៏នៃការទទួលទានចំណីអាហារ ដែលមានគុណភាព ក្នុងនោះផងដែរក្រុមហ៊ុន ស៊ីភី ខេមបូឌាបានចូលរួមចំណែក ក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់ ។

២៖ រស់ក្នុងសង្គមសម្បូរហូរហៀរ (Self-Sufficient Society)
សម្រាប់ការងារទាក់ទងជាមួយនិងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌា បានចូលរួមចំណែកក្នុងការកសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង «បន្ទប់ទឹកអនាម័យដើម្បីប្អូន» ក្នុងគោលបំណងឱ្យកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារៈសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៌ ការបរិច្ចាគឈាមផងដែរ។

៣៖ សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)
ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើន ដែលមានផលប៉ះពាល់ដល់បរិស្ថាន ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុន តែងតែមានការដាំកូនឈើដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ 2030 ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។

ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action» ក្រុមហ៊ុនប្តេជ្ញានិងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។

លោក Kittiphop Thirachotikun បានបន្តែមទៀតថា យុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍៣ ប្រការរបស់ CPF គឺប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា។

CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការណ៍អាជីវកម្មរបស់ខ្លួន៕