(គីហ្គាលី)៖ លោក Gianni Infantino បានជាប់ឆ្នោតជាថ្មីម្តងទៀត ជាប្រធាន FIFA រហូតដល់ឆ្នាំ២០២៧ នៅក្នុងសមាជស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ នាថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

អតីតមេធាវីសញ្ជាតិស្វីស វ័យ ៥២ឆ្នាំរូបនេះ បានស្នងតំណែងពីលោក Sepp Blatter ក្នុងឆ្នាំ២០១៦ ក្នុងនាមប្រធាន FIFA។

លោកបានកាន់តំណែង ក្នុងអាណត្តិទី៣ ដោយមានការអបអរសាទរ ដូចកាលពីរយៈពេល៤ឆ្នាំមុន ដោយប្រតិភូមកពីសហព័ន្ធជាសមាជិក ចំនួន២១១។

ស្របពេលដែលលក្ខន្តិកៈរបស់ FIFA បច្ចុប្បន្នកំណត់ប្រធាន អាចកាន់បាន៣អាណត្តិ ដែលក្នុងមួយអាណត្តិ មានរយៈពេល ៤ឆ្នាំនោះ លោក Infantion បានត្រៀមរួចរាល់ហើយ សម្រាប់ការបន្តតំណែងនេះ រហូតដល់ឆ្នាំ២០៣១, ដោយលោកបានប្រកាស កាលពីខែធ្នូថា អាណត្តិដំបូងរយៈពេល ៣ឆ្នាំរបស់លោក នៅពេលនោះ មិនរាប់បញ្ចូលជាអាណត្តិពេញនោះទេ៕