(ភ្នំពេញ)៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ីនសួរេន ម.ក បានដាក់សម្ពោធកម្មវិធី Elite Pro និង Elite Lite ដែលបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដែលឈានមុខគេ បាននាំមកនូវកម្មវិធីអភិវឌ្ឍន៍សហគ្រិនភាព ដែលត្រូវបានទទួលស្គាល់ក្នុងការផ្តល់ឱ្យធនធានវ័យក្មេងកម្ពុជាទាំងអស់ នូវគ្រឿងឧបទេស និងដំណើរការអនុវត្ត ដែលជួយជំរុញឱ្យការងារកាន់តែរីកចម្រើនក្នុងវិស័យនេះ។

Elite Pro ដែលស្ថិតក្រោមកម្មវិធី 5-Star Elite ផ្តល់ឱ្យលោកអ្នកទាំងជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីសម្រេចបាននូវឯករាជភាពផ្នែកហិរញ្ញវត្ថុ។ ការផ្តល់ជូនដ៏ពិសេសនេះ ក៏អាចឱ្យពួកគេរៀនពីអ្នកជំនាញពូកែៗ ដើម្បីពន្លឿនសមត្ថភាពរបស់លោកអ្នក ឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយរបស់ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។ លើសពីនេះទៅទៀត កម្មវិធី Elite Lite គឺជាកម្មវិធីដែលផ្តល់ការបណ្ដុះបណ្ដាលដល់អ្នកដែលមានចំណូលចិត្តក្នុងការចាប់យកអាជីពច្រើនក្នុងពេលតែមួយ។

វគ្គនីមួយៗនៃកម្មវិធីទាំងនេះមានរយៈពេល 18ខែ ដែលត្រូវបានដាក់ឱ្យបើកដំណើរការជាផ្លូវការក្រោមប្រធានបទ «ឱកាសការងារគ្មានដែនកំណត់» ដោយមានវត្តមានចូលរួមរបស់លោក Vincent Chong នាយកនាយកដ្ឋានផ្នែកលក់ របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា, លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្តនៃនិយ័តករ ធានារ៉ាប់រងកម្ពុជា, លោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា, ភ្ញៀវកិត្តិយស និងអ្នកចូលរួមមកពីស្ថាប័នហិរញ្ញវត្ថុ ធនាគារ ផ្នែកលក់ ព្រមទាំងស្ថាប័នអប់រំនានា។

លោកស្រី តាន់ លីនណា បានមានប្រសាសន៍ថា «អេ អាយ អេ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 5ឆ្នាំ ចុងក្រោយនេះ។ ថ្ងៃនេះ អេ អាយ អេ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងទំនុកចិត្តយ៉ាងមុតមាំរបស់ខ្លួន លើទីផ្សារធានារ៉ាប់រងតាមរយៈការណែនាំ “Elite Pro” និងពង្រឹងគុណភាព កម្មវិធី “Elite Advisor” របស់ខ្លួនឱ្យកាន់តែប្រសើរសម្រាប់ទីប្រឹក្សាផែនការហិរញ្ញវត្ថុនៅកម្ពុជា»

លោក Vincent Chong ក៏បានថ្លែងផងដែរថា «Elite Pro ផ្តល់នូវការគាំទ្រជាច្រើនដល់ធនធានវ័យក្មេងរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៃអាជីពរបស់ខ្លួន។ ដោយយោងទៅតាមសមិទ្ធផល និងភាពជោគជ័យនៃកម្មវិធី 5-Star Elite របស់យើងកាលពីឆ្នាំមុន អេ អាយ អេ បានជ្រើសរើសទីប្រឹក្សាផែនការជីវិត Elite Advisor ប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់ចំនួន 115នាក់ ដែលអាចរកប្រាក់ចំណូលបានជាមធ្យម 18,000ដុល្លារក្នុងមួយឆ្នាំ»

លោក វ៉ា វិជ្ជា បានចែករំលែកចំណេះដឹងអំពីគុណសម្បត្តិធានារ៉ាប់រងក្នុងការជួយសេដ្ឋកិច្ចកម្ពុជា និងជំរុញឱកាសការងារ។ ក្រុមហ៊ុនធានារ៉ាប់រងចំនួន 39 ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន 18ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន 14 និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន 7។ នៅក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង 34 នោះមានភ្នាក់ងារធានារ៉ាប់រងប្រហែលជា 10,000នាក់ ដែលផ្តល់សេវាប្រឹក្សាយោបល់។

ទន្ទឹមនឹងនោះ លោក Andrew Loh បានលើកឡើងថា «យើងបន្តធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរដល់អតិថិជន សហគមន៍ និងប្រជាជនរបស់យើង។ មកដល់ពេលនេះ អេ អាយ អេ បានផ្តល់សំណងជាង 2.4 លានដុល្លារដល់គ្រួសារកម្ពុជាចំនួន 1,609 គ្រួសារ។ យើងក៏ធ្វើឱ្យមានការកែប្រែ តាមរយៈការផ្តល់ជូននូវអាជីពដែលមានគោលដៅច្បាស់លាស់ រង្វាន់ផ្នែកហិរញ្ញវត្ថុ បទពិសោធន៍នៅក្រៅប្រទេស និងតាមរយៈការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត។

កម្មវិធី 5-Star Elite ដ៏ពិសេសនេះ បណ្ដុះទីប្រឹក្សាផែនការជីវិតជំនាន់ថ្មី ដែលមានសមត្ថភាពខ្លាំងពូកែដោយផ្តល់នូវការបណ្តុះបណ្តាលល្អបំផុត និងបរិយាកាសដែលបណ្តុះការសហការល្អ វិជ្ជាជីវៈ និងសុខុមាលភាព។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកចូលរួមចាប់ផ្តើមអាជីពជាសហគ្រិនដ៏ប្រសើរ ដែលនាំទៅរកឯករាជភាពផ្នែកហិរញ្ញវត្ថុ និងមានឱកាសបង្កើតជីវិតដ៏ល្អប្រសើរសម្រាប់អ្នកដទៃ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី Elite Pro, Elite Advisor, កម្មវិធី AIA 5-Star Elite និង AIA Elite Academy សូមចូលទៅកាន់ Facebook (AIA Cambodia Elite Academy)។ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់ [email protected] ឬទូរស័ព្ទទៅ +855 96 317 6666៕