(ភ្នំពេញ)៖ ថ្មីៗនេះ Cambodia Beer បានធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធ ២ម៉ឺនដុល្លារ ដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនទៅកាន់អតិថិជនរបស់ខ្លួននៅលើឆាកសង្វៀនប្រដាល់ MasFight នៅស្ថានីយទូរទស្សន៍ថោន។

អតិថិជនដែលឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារទាំងពីររូបរួមមាន លោកស្រី នុត ណែត រស់នៅខេត្តព្រៃវែង និង លោក Kenneth Sloan Sydiskis រស់នៅខេត្តកំពត។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឲ្យដឹងថា៖ «គោលបំណងដែលខ្ញុំបាទមកចែករង្វាន់ផ្ទាល់នៅទីនេះ គឺដើម្បីបង្ហាញឲ្យបងប្អូនស្គាល់ថាក្រុមហ៊ុនក្នុងស្រុកខ្មែរមួយនេះ វិនិយោគដោយខ្មែរ ១០០% ហើយខិតខំបំពេញតម្រូវការរបស់ប្រជាជនខ្មែរ»

គិតរហូតមកដល់ថ្ងៃនេះ Cambodia Beer បានរកឃើញអតិថិជនដែលបានឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ ៣២នាក់ហើយដែលសរុបជាទឹកប្រាក់គឺ ៦៤ម៉ឺនដុល្លារ។

«រង្វាន់ច្រើនសន្ធឹកសន្ធាប់ពី Cambodia Beer! តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?»

* ពិសាដោយការទទួលខុសត្រូវ។