(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facbook បានសម្រេចបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់បន្ថែមទៀតនៅឆ្នាំនេះ ដែលជាជុំទីពីរនៃការបញ្ឈប់ការងាររបស់ខ្លួន ខណៈឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ Meta ប្រកាសបញ្ឈប់បុគ្គលិកដ៏ទៅពីរជុំ ដោយកាលពីជុំទី១ បានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ គិតមកទល់នឹងការប្រកាសបង្ហាញនៅថ្ងៃនេះ បុគ្គលិកសរុបចំនួន ២៩០,០០០នាក់ត្រូវបានបញ្ឈប់ចាប់តាំងពីដើមឆ្នាំ២០២២។

ជុំវិញការប្រកាសបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនជាបន្តបន្ទាប់ត្រូវបានគេឱ្យដឹងថា វាទំនងមកពីការខាតបង់ប្រាក់រាប់ពាន់លានដុល្លារដែលលោក Mark Zuckerberg បានចំណាយក្នុងការសាងសង់ពិភព Metaverse ហើយជួបប្រទះនឹងការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម។ ទន្ទឹមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ Meta លោក Mark Zuckerberg ក៏ធ្លាប់បានប្រកាសបង្ហាញកាលពីខែមុនផងដែរ ថាឆ្នាំ២០២៣ នឹងកា្លយជា «ឆ្នាំនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន» បូករួមទាំងការបញ្ឈប់បុគ្គលិកផងដែរ៕