(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន POINTER Property បានទទួលសិទ្ធិពិសេសជាផ្លូវការ ពីក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈកម្មវិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូលក់ និងជួលផ្តាច់មុខ គម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23 ។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរគឺលោក គួរ ម៉េងហួរ នាយករងផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង ហួត និងលោក ងួន ឆាយលាង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន POINTER Property ក៏ដូចជាថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរជាច្រើនរូប។

កម្មវិធីនេះរៀបចំឡើងនៅទីតាំងការិយាល័យ លក់របស់គម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ស្ថិតនៅចំកណ្តាលគម្រោងដ៏ធំសម្បើមរបស់បុរី ប៉េង ហួត គឺហ្គ្រេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ពង្រីកវិសាលភាព នៃការលក់ និងជួលគម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ទៅកាន់ទីផ្សារអតិថិជនជាតិ និងអន្តរជាតិដែលកំពុងស្វែងរកលំនៅឋានបែបឯកជនភាពព្រោះថា គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់១០០% ហើយអាចចូលស្នាក់នៅបានភ្លាមៗ ជាមួយនឹងតម្លៃសមរម្យ ហើយជនបរទេសក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិ ដោយស្របច្បាប់ ឬជួលស្នាក់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់ ទីតាំងនៅចំកណ្ដាលទីប្រជុំជនអ៊ូអរ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាការប្រឹក្សាយោបល់ ដល់អតិថិជនឱ្យកាន់តែទូលំទូលាយ និងងាយស្រួល តាមរយៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ POINTER Property។

លោក ងួន ឆាយលាង បានថ្លែងថា «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមើលឃើញថា ខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងមួយមានសក្តានុពលខ្លាំង ក្នុងទីផ្សារបច្ចុប្បន្ន គម្រោងនេះក៏ទទួលបាននូវទំនុកចិត្តខ្ពស់ ដោយសារត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនអចលនទ្រព្យមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 នឹងអាចបំពេញនូវតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកឱកាសវិនិយោគ ឬលំនៅដ្ឋានផ្ទាល់ខ្លួន ក្នុងសហគមន៍ដ៏សែនមនោរម្យ ជាមួយនឹងបរិក្ខាដ៏សម្បូរបែប ជាពិសេសទទួលបានទាំងគុណភាព និងតម្លៃដ៏សមរម្យ»

លោក គួរ ម៉េងហួរ បានថ្លែងថា «បុរី ប៉េង ហួត បានឈានជើងចូល ក្នុងវិស័យអចលនទ្រព្យជាង១៨ឆ្នាំ និងបានអភិវឌ្ឍគម្រោងលំនៅឋាន បែបទំនើបចម្រុះជាច្រើន រួចមកហើយមានទាំងប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដ៏ធំស្កឹមស្កៃ មិនតែប៉ុណ្ណោះ គ្រប់គម្រោងរបស់បុរី ប៉េង ហួត សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ លើផាសុកភាព និងភាពស៊ីវិល័យនៃការរស់នៅ ជាមួយបរិស្ថានធម្មជាតិបៃតងដ៏ស្រស់បំព្រង ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទពិសេសប្លែកពីគេ ដើម្បីធានាដល់សុវត្ថិភាព ប្រណិតភាព សុខុមាលភាព និងសុភមង្គលគ្រួសាររបស់អតិថិជន»

លោកបានបន្ដថា គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងខុនដូទីមួយរបស់ បុរី ប៉េង ហួត ប្រមូលផ្ដុំទៅដោយលក្ខណៈពិសេស និងជីវិតបែបទាន់សម័យមិនខុស ពីគម្រោងផ្សេងៗរបស់បុរី។

លោកបានបញ្ជាក់ថា «ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន POINTER ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដូច្នេះទើបយើងសម្រេចចិត្តសហការ ជាដៃគូយុទ្ធសាស្ត្រលើផ្នែកលក់ និងជួលផ្តាច់មុខលើគម្រោងខុនដូ ខ្ញុំជឿជាក់ថា កិច្ចសហការក្នុងភាពភាពជាដៃគូមួយនេះនឹងផ្ដល់ជូនអតិថិជន នូវការប្រឹក្សាយោបល់ និងគុណតម្លៃបន្ថែមកាន់តែច្រើន ដើម្បីក្លាយជាម្ចាស់ផ្ទះ ក្នុងក្ដីស្រមៃនៅគម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23 តាមរយៈក្រុមហ៊ុន POINTER ។

សូមជម្រាបថា ខុនដូ ដឹស្តាប៉ូឡារីស 23 បានបញ្ជប់ការសាង់សង់ទាំងស្រុង និងមានអតិថិជនចូលរស់នៅ ជាង៦០ភាគរយហើយ។ លោកអ្នកអាចមើលឃើញពី ការរស់នៅដ៏ស៊ីវីល័យនៃគម្រោងខុនដូមួយនេះ ដោយមានស្កាយបារ ភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណនៅជាន់ទី២៦ សួនច្បារលើអាកាស ទីធ្លាធម្មជាតិសម្រាប់រត់ហាត់ប្រាណនៅជាន់ទី៧ ចំណតយានយន្តទំនើប និងធំទូលាយជាច្រើនជាន់ ក៏ដូចជាមន្ទីរសម្រាកព្យាបាល ឱសថស្ថាន និងហាងលក់ទំនិញគ្រប់ប្រភេទសុទ្ធសឹង ក្នុងបរិវេណអគារខុនដូទាំងអស់។

អ្វីដែលកាន់តែពិសេសនោះ គឺមានបំពាក់គ្រឿងសង្ហារឹមពេញមួយយូនីតរួចជាស្រេចតែម្ដង។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 092 546 789 / 010 887 336
FB The Star Polaris 23: https://www.facebook.com/condothestarpolaris23
FB Pointer Property: https://www.facebook.com/pointerkh