(ភ្នំពេញ)៖ ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ដែលជាផ្សារទំនើបខ្នាតធំដំបូងបង្អស់របស់ផ្សារទំនើបព្រីនស៍ ដែលផ្តល់ភាពងាយស្រួល និងមានតម្លៃសមរម្យបំផុត នឹងចាប់បើកសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ខាងមុខនេះហើយ។

ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃអគារព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ លេខ 616 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងមានទំហំជាង 4000 ㎡ ព្រមទាំងមានផលិតផលចម្រុះ និងសម្បូរបែបជាង 2 ម៉ឺនប្រភេទ ដោយរួមមានសាច់ស្រស់ បន្លែ ផ្លែឈើ សាច់ឆ្អិន គ្រឿងអគ្គិសនី និងសម្ភារសិក្សា។ល។

មិនថាអតិថិជនមានបំណងចង់ដើរមើលទំនិញលេង ឬទិញសាច់ស្រស់ ឬភ្លក់រសជាតិម្ហូបឆ្ងាញ់ៗ ឬថតរូបស្អាត ៗនោះទេ ផ្សារទំនើបព្រីនស៍ សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ មានផ្តល់ជូននូវបទពិសោធន៍ជាច្រើនប្រភេទ ដែលធ្វើឲ្យជីវិតរស់នៅកាន់តែស្រស់បំព្រង។

បន្លែផ្លែឈើស្រស់ៗគ្រប់ប្រភេទត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់។ ផ្សារទំនើបព្រីនស៍យកចិត្តទុកដាក់លើអតិថិជន ដោយការពាររសជាតិដើមនៃបន្លែផ្លែឈើ តាំងពីការប្រមូលផលរហូតដល់ការដាក់លក់ក្នុងផ្សារ។

សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ម្ហូបអាហារ និងគ្រឿងតុបតែងលម្អសម្រាប់ប្រើប្រាស់ជាទូទៅ ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយលើធ្នើរទំនិញ ដែលងាយស្រួលក្នុងការស្វែងរក។

ជាមួយការរៀបចំទីតាំងដែលមានភាពទាក់ទាញភ្នែក ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ នឹងបង្កើតនូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់ក្រុមគ្រួសារដែលស្ថិតនៅជុំវិញផ្សារ តាមរយៈការជ្រើសរើសម៉ាកយីហោ បរិយាកាសស្រស់ស្រាយ និងការច្នៃប្រឌិតថ្មី។

ដើម្បីបំពេញតម្រូវការនៃការរស់នៅ និងការប្រើប្រាស់របស់អ្នករស់នៅជុំវិញផ្សារឲ្យកាន់តែប្រសើរឡើង ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ក៏នឹងបន្តផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះដែលមានរង្វង់ចម្ងាយ 3 គីឡូម៉ែត្រពីផ្សារទំនើបព្រីនស៍ ដែលអនុញ្ញាតឲ្យអ្នកទិញទំនិញមានភាពងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ។ ទន្ទឹមនឹងនេះ ជាមួយនឹងផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្សារទំនើបព្រីនស៍ពិតជាបានបំពេញនូវតម្រូវការនៃជីវិតប្រចាំថ្ងៃសម្រាប់អ្នករស់នៅជុំវិញនោះ។

ដើម្បីបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នករស់នៅជុំវិញផ្សារ ក៏ដូចជាដើម្បីកែលម្អ និងពង្រីកមុខងារបន្ថែមនៃ "ផ្ទះ" និងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ការធ្វើឲ្យប្រសើរឡើងទាំងផ្នែកសម្ភារៈ និងស្មារតី ការបើកសម្ពោធជាផ្លូវការរបស់ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ គឺជាភាពជោគជ័យមួយបន្ថែមទៀត បន្ទាប់ពី ការស្ទង់មតិ ស៊ីជម្រៅ លើ ទីផ្សារ ជុំវិញតំបន់ផ្សារ និងការ បោះជំហានដំបូង ទៅកាន់ភាពរីកចម្រើនជាបន្តផងដែរ។

ផ្សារទំនើបព្រីនស៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលមានទស្សនៈអាជីវកម្ម "យល់ពីអ្នក យល់ពីជីវិត" និងប្រកាន់ខ្ជាប់នូវគោលការណ៍ "ផ្សារទំនើបដ៏ប្រណិតជាមួយនឹងភាពច្នៃប្រឌិត" ដើម្បីសម្របខ្លួនទៅក្នុងសហគមន៍ និងក្លាយជាអ្នកជិតខាងដ៏ល្អ ព្រមទាំងផ្តល់ ផលិតផល ដែល មាន គុណភាព ក្នុងគោលបំណង សម្រេច ឲ្យបាន នូវ ការបង្កើតជីវិតរស់នៅ ដ៏ ល្អប្រសើរជូន ប្រជាជនដែល រស់នៅជុំវិញនោះ។

ផ្សារទំនើបព្រីនស៍ មានទម្រង់អាជីវកម្មបីគឺ "Prince Hypermarket" "Prince Supermarket" និង "Prince Lifestyle"។ បច្ចុប្បន្ននេះ ផ្សារទំនើបព្រីនស៍មានសាខានៅមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ឌាយមិន វ័ន ព្រីនស៍ ហូលឌីង គ្រុប និង Prince  Golden Bay ក្នុងខេត្តព្រះសីហនុ។

ដើម្បីបម្រើសាធារណជន ផ្សារទំនើបព្រីនស៍ បានដាក់ចេញនូវគំរូអាជីវកម្មថ្មី និងផ្តល់ប្រម៉ូសិនពិសេសសម្រាប់ហាងដែលមានបំណងក្លាយជាសមាជិក Franchise និងមានទំហំហាងតិចជាង 200㎡ដោយគ្រាន់តែចំណាយ $888 ប៉ុណ្ណោះសម្រាប់ 50 នាក់ដំបូង។ ជាមួយនឹងការចូលជាសមាជិកនេះ ផ្សារទំនើបព្រីនស៍នឹងផ្តល់សេវាកម្មដែលមានតម្លៃ $21,900 ដែលក្នុងនោះរួមមានការឌីហ្សាញស្លាកយីហោ ការជ្រើសរើសទីតាំងហាង ការវាយតម្លៃតំបន់អាជីវកម្ម ការជ្រើសរើសនិងការបណ្តុះបណ្តាលបុគ្គលិកមុនពេលបើកហាង និងរូបថត។ល៕