(បរទេស)៖ មានសេចក្តីរាយការណ៍មកថា ផ្ទះកាលពីកុមារភាពរបស់តារាភាពយន្តល្បីអាមេរិក លោក Mark Bahberg បានរងការឆាប់ឆេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈមូលហេតុគឺមិនត្រូវបានបញ្ជាក់ឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

បើតាមអាជ្ញាធរនៅតំបន់កើតហេតុលោក Paul Burke បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅក្នុងផ្ទះក្បែរនោះ នៅប្រហែលម៉ោង១០ព្រឹក ប៉ុន្តែបានរាលដាលដល់អគារចំនួន៣ ផ្សេងទៀតដោយសារតែមានខ្យល់បក់ខ្លាំង។ ក្នុងហេតុការណ៍នេះផងដែរ ក៏មានអ្នកពន្លត់អគ្គិភ័យ២នាក់ បានរងរបួស ហើយប្រជាពលរដ្ឋម្នាក់ត្រុវបានគេបញ្ចូនទៅមន្ទីរពេទ្យ។ តែយ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការឆេះនេះនៅឡើយទេ។

ផ្ទះមួយក្នុងចំណោមផ្ទះដែលបានឆេះនោះ ​គឺមានផ្ទះមួយរបស់គ្រួសារតារាសម្តែង Wahlberg ធ្លាប់រស់នៅ ខណៈតារារូនេះ បានទៅលេង ក្នុងអំឡុងពេលផលិតខ្សែភាពយន្ត Netflix របស់លោក គឺ Wonderland ក្នុងឆ្នាំ២០១៨ និង ២០១៩។ ជាក់ស្តែង ក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម គេឃើញតារាសម្តែងរូបនេះ ឈរដោយគ្មានពាក់អាវ នៅមុខផ្ទះនោះ។

គួរជម្រាបថា ផ្ទះដែលរងផលប៉ះពាល់ដោយភ្លើងកាលពីថ្ងៃអាទិត្យនោះ គឺជាប្រភេទស្ថាបត្យកម្មបូស្តុនបុរាណហៅថា ផ្ទះបីជាន់ ដែលបែបគ្រួសារធម្មតា។ លោក Brian Alkins អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​នៃ​ទីក្រុង Boston បាន​និយាយ​ថា មនុស្ស ១៥ នាក់​ត្រូវ​បាន​ផ្លាស់​ ទៅកាន់កន្លែងមានសុវត្ថិភាព។ លោក​ប៉ាន់​ប្រមាណ​ថា​ ការ​ខូចខាត​អគារ​ គឺមានទំហំទឹកប្រាក់ចំនួន ២លាន​ដុល្លារ​អាមេរិក៕