(ឡូសាន)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នាថ្ងៃចន្ទនេះ បានណែនាំដល់សហព័ន្ធកីឡាអន្តរជាតិ និងអ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាំងអស់ មិនត្រូវអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួតនោះទេ, នេះបើយោងតាមសារព័ត៌មាន RT News ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ការណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ បានធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានបើកការឈ្លានពានទាំងអស់ លើប្រទេសអ៊ុយក្រែន។

"ដើម្បីការពារបូរណភាព នៃការប្រកួតកីឡាសកល និងសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់, ក្រុមប្រឹក្សាប្រតិបត្តិ IOC សូមផ្តល់ការណែនាំថា សហព័ន្ធកីឡាអន្តរជាតិ និងអ្នករៀបចំព្រឹត្តិការណ៍កីឡាទាំងអស់ មិនត្រូវអញ្ជើញ ឬអនុញ្ញាតឲ្យមានការចូលរួម ពីអត្តពលិក និងមន្ត្រីរុស្ស៊ី និងបេឡារុស្ស នៅក្នុងការប្រកួតអន្តរជាតិឡើយ", នេះបើតាម IOC បានលើកឡើង៕