(ព្រះសីហនុ)៖ វីងម៉ល បរិច្ចាគអាហារ និងសម្ភារៈផ្សេងៗ ដល់អង្គការម្លប់តាប៉ាង ដើម្បីជួយដល់កុមារ និងយុវជនដែលងាយរងគ្រោះ។

វីងម៉លបន្តជួយសហគមន៍ តាមបណ្តាខេត្តមួយចំនួនដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដោយបរិច្ចាគអាហារ សម្ភារៈសិក្សា អង្ករ និងសម្ភារៈជាច្រើនដល់ ម្លប់តាប៉ាង ដែលជាអង្គការមិនមែនរដ្ឋាភិបាលមិនរកប្រាក់កម្រៃ ផ្តល់ការគាំទ្រការអប់រំ និងទីជម្រកដល់កុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ។

លោក ប៉ាញ ផានិត្យ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់វីងម៉លបានថ្លែងថា យើងមានសេចក្តីរំភើបរីករាយក្រៃលែងដែលអង្គការ ម្លប់តាប៉ាង បានអនុញ្ញាតឱ្យយើងចូលរួមក្នុងបុព្វហេតុសង្គមនេះ។ យើងជឿថា អាហារដ៏មានគុណភាព និងអនាម័យទាំងនេះ គឺជាកត្តាលីករមួយ ដើម្បីជួយលើកទឹកចិត្តដល់ក្មេងៗស្រលាញ់សាលារៀនរបស់ពួកគេ។

លោក ផានិត្យ បានបន្តថា វីងម៉លមិនត្រឹមតែជួយរកប្រាក់ចំណូលបន្ថែមដល់ដៃគូពាណិជ្ជកររបស់យើង និងផ្តល់ឱកាសការងារដល់យុវជនតែប៉ុណ្ណោះទេ ប៉ុន្តែកំពុងបន្ត និងពង្រីកការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះទូទាំងប្រទេសផងដែរ។ ចក្ខុវិស័យរបស់យើងគឺផ្តល់នូវបច្ចេកវិទ្យា និងដំណោះស្រាយការទូទាត់តាមបែបឌីជីថល ដោយគ្របដណ្តបទូទាំងប្រទេស ដើម្បីជួយឲ្យប្រសើរឡើងនូវជីវភាពអ្នកទាំងអស់គ្នា។

អង្គការម្លប់តាប៉ាងបង្កើតឡើង ដោយមានកិច្ចសហប្រតិបត្តិការពីក្រុមជនបរទេស និងជនជាតិខ្មែរមួយក្រុមតូចនៅក្នុងឆ្នាំ២០០៣ គិតមកដល់ពេលនេះ អង្គការម្លប់តាប៉ាង បានធ្វើការជាមួយនឹងអ្នកទទួលផលដែលជាកុមារ យុវជនវ័យក្មេងជាង ៥,០០០ នាក់ និងជាមួយជាង៣០០០គ្រួសារ នៅក្នុងតំបន់ខេត្តព្រះសីហនុ ដោយផ្តល់នូវលទ្ធភាពទទួលបាន ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត អាហាររូបត្ថម្ភ ជម្រកសុវត្ថិភាពបណ្តោះអាសន្ន ការថែទាំសុខភាព ការការពារសិទ្ធិកុមារ ការឧបត្ថម្ភស្បៀងអាហារ ការងារ និងមុខរបរ ការពិគ្រោះយោបល់ជាដើម ដើម្បីឲ្យកុមារមានអនាគតវិជ្ជមាន នឹងបានល្អប្រសើរ។

តាមរយៈអង្គការម្លប់តាប៉ាង វីងម៉ល បានចែករំលែកអាហារដល់កុមារ យុវជន និងបុគ្គលិកចំនួន៤០០ កញ្ចប់ រួមទាំងសៀវភៅ ម៉ាស ទឹកលាងដៃ ឧបករណ៍សង្គ្រោះបឋម ឆ័ត្រ និងសម្ភារៈសិក្សាផ្សេងៗជាដើម។

ទឹកមុខប្រកបដោយក្តីរីករាយជាមួយស្នាមញញឹម ក្មេងប្រុសអាយុ៧ឆ្នាំ ដែលបានទទួលកន្លែងស្នាក់នៅ អាហារ និងការអប់រំពីអង្គការម្លប់តាប៉ាង បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្តជាមួយនឹងអាហារដ៏មានឱជារស់នេះ អរគុណ វីងម៉ល សម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់ថ្ងៃនេះ»

កាលពីដើមខែកុម្ភៈ វីងម៉លបានប្រកាសថា រាល់ការកុម្ម៉ង់ម្តងៗរបស់អតិថិជន វីងម៉លនឹងបរិច្ចាគទឹកប្រាក់ចំនួន២០០០រៀល ទៅអង្គការម្លប់តាប៉ាង រហូតដល់៤០០០ ការបញ្ជារទិញ ឬត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះ។

លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិកា នៃអង្គការម្លប់តាប៉ាង បានថ្លែងថា ពិតជាមានសេចក្តីសោមនស្សរីករាយដែល វីងម៉ល ចូលគាំទ្រជួយកុមារ និងយុវជន។ ការបរិច្ចាគថ្ងៃនេះ គឺជាការចែករំលែកក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដ៏ធំហើយ វាជំរុញទឹកចិត្ត ក្នុងការបន្តបុព្វហេតុដ៏មានតម្លៃ ដើម្បីជួយកុមារឱ្យមានអនាគតដ៏ត្រចះត្រចង់ និងរីកចម្រើន។

សូមជម្រាបថា កាលពីខែមុន វីងម៉ល បានបរិច្ចាគដល់ អង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម(BSDA) ដើម្បីជួយកុមារ និងយុវជនងាយរងគ្រោះក្នុងខេត្តកំពង់ចាម ហើយនឹងបន្តជួយអង្គការផ្សេងទៀតនៅខេត្តបាត់តំបង។

ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ វីងម៉ល បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។ បន្ទាប់ពីធ្វើការបញ្ជាទិញរួច អតិថិជនអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនពេញចិត្ត ហើយវានឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ពួកគេ។

ដើម្បីផ្តល់ត្រឡប់ទៅសហគមន៍វិញ វីងម៉លបានផ្តល់ជូន២០០០០០ កូដបញ្ចុះតម្លៃ ជារៀងរាល់ខែ ដែលអតិថិជនអាចប្រើវាដើម្បីទទួលបានការបញ្ចុះតម្លៃរាល់ពេលដែលធ្វើការបញ្ជាទិញ និងផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។

ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ អតិថិជនអាចចុះឈ្មោះប្រើប្រាស់បណ្តាញ WingMall Telegram ដោយស្កែន QR កូដខាងក្រោម រួចជ្រើសរើសខេត្តរបស់ពួកគេ។

សម្រាប់អាជីវករដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ 078 311 311៕