(ហ្ស៊ូរិច)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រជុំផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះពីទីក្រុង St Petersburg របស់រុស្ស៊ី មកធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំងវិញ នៅក្រោយពេលរុស្ស៊ីបានបើកការវាយប្រហារយ៉ាងពេញលេញទៅលើអ៊ុយក្រែន ២ថ្ងៃរួចមក។

UEFA បានចេញសេចក្តីថ្លែងការណ៍ថា ពុំមានការប្រកួតលក្ខណៈណាមួយដែលនឹងត្រូវឡើងនៅប្រទេសរុស្ស៊ីនាឆ្នាំនេះឡើយ ពោលគឺផ្តាច់ព្រ័ត្រ UCL ដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ តែម្តង ក្រោយកិច្ចប្រជុំប្រតិបត្តិនាព្រឹកមិញនេះ។

ការប្រកួតដ៏សំខាន់នេះដែរ នឹងធ្វើឡើងនៅទីលាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស ជាទីដែលធ្លាប់ទទួលធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ ២ដងរួចមកហើយគឺជំនួបរវាង Arsenal ចាញ់ FC Barcelona ក្នុងឆ្នាំ២០០៦ និង Real Madrid ឈ្នះ Valencia កាលពី ៦ឆ្នាំមុនផងដែរ៕