(ភ្នំពេញ)៖ ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី ដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ បានបើកដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈនេះតទៅ។
អ្នកគ្រប់គ្នាអាចទៅទិញទំនិញបានយ៉ាងសប្បាយ និងរីករាយជាមួយអាហារនិងភេសជ្ជៈដ៏ឆ្ងាញ់ៗ ក៏ដូចជាកន្លែងកម្សាន្តយ៉ាងច្រើនផងដែរ។
ស្នាដៃសម្រិតសម្រាំងរបស់ក្រុមហ៊ុន អចលនទ្រព្យឈានមុខគេនៅកម្ពុជា ក្នុងនាមជាទីក្រុងស្នូលមួយ នៅអាស៊ីអាគ្នេយ៍ រាជធានីភ្នំពេញត្រូវបានគេស្គាល់ថាជា «ទីក្រុងប៉ារីសនៃបូព៌ាប្រទេស» និងជាទីក្រុងមួយ ដែលមិនគួរត្រូវបានមើលរំលងឡើយ។
ក្នុងនាមជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយ រាជធានីភ្នំពេញ គឺជាទីក្រុងធំជាងគេនៅប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅអចិន្ត្រៃយ៍រហូតដល់ ២.១ លាននាក់ក្នុងឆ្នាំ២០១៩។
រាជធានីភ្នំពេញជាតំបន់ ដែលប្រមូលផ្តុំទៅដោយធនធានល្អបំផុត និងមានការរីកចម្រើនជារៀងរាល់ថ្ងៃ ហើយសក្ដានុពលនៃការប្រើប្រាស់របស់ប្រជាជនក៏មានកម្រិតខ្ពស់ ដែលអាចធ្វើឲ្យភ្នំពេញក្លាយជាទីក្រុងដែលមានភាពរីកចម្រើនឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃអនាគតបាន។
ព្រីនស៍ ថាមស៍ សឃ្វែរ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាតំបន់ដែល មានទាំងភាពរុងរឿង និងទេសភាពស្រស់បំព្រង។ ព្រីនស៍ ថាមស៍ សឃ្វែរ គឺជាគម្រោងដែលត្រូវបានសាងសង់ឡើងក្រោមការវិនិយោគយ៉ាងធំសម្បើមរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា។
ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា ជាក្រុមហ៊ុនអភិវឌ្ឍន៍អគារនិមិត្តសញ្ញាកណ្តាលទីក្រុង ជាប្រតិបត្តិករទីក្រុង និងជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យទេសចរណ៍និងវប្បធម៌។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសាងសង់អគារនិមិត្តសញ្ញាជាច្រើននៅភ្នំពេញ ដូចជាអគារទីស្នាក់ការកណ្តាលព្រីនស៍ ហូលឌីង គ្រុប មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា។ល។ ហើយព្រីនស៍ ថាមស៍ ផ្លាហ្សា ក៏ជាអគារនិមិត្តសញ្ញាមួយក្នុងចំណោមនេះផងដែរ ដែលបន្ទាប់ពីវាបានសាងសង់រួចរាល់ ទីនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ ។
ព្រីនស៍ ថាមស៍ ផ្លាហ្សា មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាតំបន់អភិជនលំដាប់ខ្ពស់។ លើសពីនេះ ជុំវិញគម្រោងហ៊ុមព័ទ្ធ ទៅដោយតំបន់អភិជនជាច្រើន ដូចជាផ្សារទំនើរអ៊ីអន វិមានឯករាជ្យ ស្ថានទូតចិន បឹងកេងកង១ និងកោះពេជ្រជាដើម ។ គម្រោងនេះមានទីតាំងភូមិសាស្ត្រអំណោយ និងស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុង និងជាតំបន់ដែលមានពាណិជ្ជកម្ម និងវប្បធម៌រុងរឿងបំផុតមួយនៅរាជធានីភ្នំពេញ។
ក្នុងរង្វង់ចម្ងាយ៣គីឡូម៉ែត្រ នៃគម្រោងព្រីនស៍ ថាមស៍ សឃ្វែរ គឺសម្បូរទៅដោយគម្រោងគាំទ្រលំដាប់កំពូលជាច្រើន ហើយក៏ជាទីតាំងដែលមានផ្លូវចរាចរណ៍សំខាន់បំផុតមួយ នៅភ្នំពេញផងដែរ។ គម្រោងនេះស្ថិតក្នុងតំបន់ ដែលមានតំបន់ទេសចរណ៍ល្បីៗចំនួនប្រាំពីរ ស្ថាប័នជាតិសំខាន់ៗចំនួនប្រាំមួយ និងសណ្ឋាគារលំដាប់ផ្កាយចំនួនប្រាំ ហើយក៏ជាមជ្ឈមណ្ឌលមួយ ក្នុងចំណោមមជ្ឈមណ្ឌលសំខាន់ៗទាំងបួននៃរាជធានីភ្នំពេញ ដែលប្រជុំទៅដោយអភិជន ឥស្សរជន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ ទីនេះមានប្រជាជនរស់នៅជាង ២០ម៉ឺននាក់ និងមានការចំណាយលើសពីតំបន់ផ្សេងទៀត។
ហាងរបស់ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានសាងសង់បែរមុខទៅផ្លូវធ្វើដំណើរ ដែលមានលំហូរមនុស្សច្រើនអនេក ហើយតម្លៃហាងក៏អាចកើនឡើងក្នុងកម្រិតអតិបរមាផងដេរ។ ព្រីនស៍ ថាមស៍ សឃ្វែរ មានទំហំសរុប ៥,២៧៨ម៉ែត្រការ៉េ ដែលនៅទីនេះ លោកអ្នកអាចរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ និងការកម្សាន្តសប្បាយយ៉ាងច្រើនផងដែរ។ ដូច្នេះហើយ ទើបមានហាងល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាបានចូលមកបើកទីតាំងហាងរបស់ខ្លួននៅក្នុងព្រីនស៍ ថាមស៍ សឃ្វែរ៕