(ភ្នំពេញ)៖ ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្មវិធីសម្ពោធផលិតផលរបស់ខ្លួនផងដែរ។
ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីស៊ីន គ្រុប នៅកម្ពុជា ដែលមានស្មារតីស្នូលគឺ «ការយកចិត្តទុកដាក់ និងការថែទាំគ្រប់ជ្រុងជ្រុយ អមដោយការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងជីវិតដែលពោរពេញសុខុមាលភាព និងល្អឯក» គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវគោលគំនិតក្នុងការស្រាវជ្រាវ និងនវានុវត្ដន៍ប្រកបដោយភាពច្នៃប្រឌិត និងការការពារបរិស្ថាន ក្នុងប្រតិបត្តិការអាជីវកម្មជីវវេជ្ជសាស្ត្រ ដែលមានសកម្មភាពស្នូល ផ្តោតសំខាន់លើវិស័យសុខាភិបាលសម្រាប់មហាជន។
ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ប្រកាន់ខ្ជាប់នូវគោលគំនិតនវានុវត្ដន៍ និងការបង្កើតខ្សែសង្វាក់ផលិតផល ដែលមានតុល្យភាព ភាពសុខដុម ធម្មជាតិ មិនប៉ះពាល់ និងការពារដល់បរិស្ថាន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានជីវឱសថ អាហារបំប៉នសុខភាព កន្លែងថែទាំសុខភាព កន្លែងសម្រាកលំហែកាយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ។ លើសពីនេះទៀត ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏គ្រោងនឹងបង្កើតទីតាំងវេជ្ជសាស្រ្តលំដាប់ថ្នាក់អន្តរជាតិ ប្រចាំអាស៊ីអាគ្នេយ៍នៅ SNC ក្រុងលីស៊ីនថ្មី នៅខេត្តព្រះសីហនុ ហើយទៅថ្ងៃអនាគត ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍគ្រប់វិសាលភាព ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ជឿជាក់ថា គុណភាពផលិតផល គឺជាមូលដ្ឋានគ្រឹះរបស់អាជីវកម្ម និងជាប្រភពនៃនវានុវត្តន៍ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងកិច្ចខិតខំស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើន ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រភពផលិតផល វត្ថុធាតុដើម រោងចក្រ GMP រហូតដល់ការបន្តចែកចាយដល់អ្នកប្រើប្រាស់ ដើម្បីធានាថា ផលិតផលខ្លួនពិតជាជួយការពារបរិស្ថាន មានសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់ ។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំង។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឱសថធំៗ ជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រ ក៏បានចំណាយធនធានហិរញ្ញវត្ថុ និងកម្លាំងកាយចិត្តជាច្រើន ដើម្បីបង្កើតឱសថ ដែលមានប្រសិទ្ធភាពពិសេសក្នុងការព្យាបាល និងកាត់បន្ថយអត្រាមរណភាពពីជំងឺកូវីដ-១៩។
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានសហការជាមួយបណ្តាអង្គភាព មានឈ្មោះល្បីល្បាញជាច្រើន នៅលើពិភពលោក និងក្រុមហ៊ុនផលិតឱសថធំៗ ហើយបានឈានទៅបង្កើតផលិតផលប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួនពីរមុខគឺ "COVHealth™" និង តែផ្សំពីរុក្ខជាតិបុរាណ (Cao Ben Fang Yu Cha) ហើយក៏បានក្លាយជាតំណាងលក់ផ្តាច់មុខប្រចាំនៅកម្ពុជា របស់ផលិផលបាញ់សម្លាប់មេរោគ "Germagic" ៕