(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងកម្មវិធី GANZBERG អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដែលមានការឈ្នះទឹកប្រាក់សុទ្ធ១ម៉ឺនដុល្លារ ១រង្វាន់ និង១ពាន់ដុល្លារ ៥០រង្វាន់ រហូតដល់៥១គូថ្មីទៀត សម្រាប់ដើមឆ្នាំ២០២២នេះ នៅតាមខេត្តក្រុងផ្សេងៗគ្នាពីទូទាំងប្រទេស ដែលពួកគេគឺជាអ្នកដែលបានជាវស្រាបៀរ GANZBERG សម្រាប់កម្មវិធីអពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ។

ការចាប់ឆ្នោតលើកដំបូងនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងការប្រគំតន្ត្រីប្រចាំសប្តាហ៍ GANZBERG Uber Concert 2022 នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV គូស្វាមីភរិយាដែលឈ្នះទឹកប្រាក់ ១០,០០០$ បានទៅលើកូនកំលោះ ឃាង ចំណាន និងកូនក្រមុំ ថែន ផានណៃ ស្រុក ស្ទោង ខេត្តកំពង់ធំ។

ហ្គេនស៍បឺគ អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ឈ្នះទឹកប្រាក់សុទ្ធ ១០,០០០ ដុល្លារ និង១,០០០ ដុល្លារ។ WOW រឹតតែអស្ចារ្យទិញហ្គេនស៍បឺគ ឈុត ១០០កេស ឡើងទៅថែមជូនទូរទស្សន៍ ១គ្រឿង ភ្លាមៗ ១គ្រឿងភ្លាមៗ សម្រាប់ ៤,០០០គូដំបូង។ ហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កំរិតពិភពលោក៕