(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៊ីល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តចុះប្រគល់រង្វាន់ម៉ូតូហុងដាឌ្រីម០១គ្រឿងបន្ថែមទៀតហើយ បានទៅលើអ្នកឈ្នះ ជាកសិករ រស់នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមការបញ្ជាក់ពីអតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ពីមីស៊ីល ឈ្មោះ ហែម សុគន់ បានឱ្យដឹងថា នៅថ្ងៃត្រូវរង្វាន់នោះ ពេលត្រឡប់ពីបាញ់ថ្នាំ ស្មៅឯស្រែវិញ ជិតថ្ងៃត្រង់ទៅហើយចំពេលគាត់ស្រេកទឹកផង ក៏បានចូលទិញមីស៊ីល០១កំប៉ុង ដើម្បីផឹកប៉ូវកម្លាំង ពេលគាស់មកមើលក្រវិលកំប៉ុងស្រាប់តែឃើញរូបម៉ូតូ គាត់សឹងតែមិនជឿខ្លួនឯង ក៏សួរអ្នកលក់បន្ថែម អ្នកលក់ជួយមើលហើយក៏បញ្ជាក់ថា ត្រូវរង្វាន់ម៉ូតូមែន នាំគ្នាស្រែកប្រាប់គេឯងធ្វើឱ្យផ្អើលបងប្អូន ជួយមើល ពេញតូបលក់តែម្តង។
អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីលឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ខាងលើ ក៏ទទួលបានកាដូ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៊ីលចំនួន៥០កេសផងដែរ បានទៅលើអ្នកលក់ឈ្មោះ ហឿង សុភីត ជាអ្នកលក់ភេសជ្ជៈ នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៊ីល លោក ស្តើង រចនា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពីមីស៊ីលនៅពេលនេះ។ លោកបន្ថែមថា លោកក៏ធ្លាប់ បានដឹកម៉ូតូ ប្រគល់ឱ្យបងប្អូនឈ្នះរង្វាន់នៅតំបន់នេះម្តងរួចហើយដែរ និងបញ្ជាក់ថារង្វាន់ម៉ូតូ Honda Dream និងលុយសុទ្ធ៥០លានរៀល នៅមានច្រើនទៀត ក្រោមក្រវិលកំប៉ុងមីស៊ីល កំពុងរង់ចាំអ្នកមានសំណាង។ លោកក៏បានជូនពរឱ្យអតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៊ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នាផងដែរ៕