(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជ មានបណ្តាញធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានសហការជាមួយធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PLC) ប្រទេសថៃ ដើម្បីបន្ថែមនូវមុខងារថ្មីមួយទៀតគឺ សេវាផ្ទេរប្រាក់ភ្លាមៗទៅកាន់ប្រទេសថៃតាមរយៈកម្មវិធី Hattha Mobile ដោយរួមបញ្ចូលប្រព័ន្ធទូរទាត់ភ្លាមៗ Application Program Interface (API) រវាងធនាគារទាំងពីរ។
ជាមួយនឹងមុខងារថ្មីនេះ អ្នកប្រើប្រាស់ Hattha Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផលដែលមានគណនីនៅធនាគារ ក្រុងស្រ៊ី ប្រទេសថៃ បានយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ហើយវានឹងក្លាយទៅជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតិថិជន នៃធនាគារទាំងពីរក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេសបានឆាប់រហ័សជាងមុន និងប្រកបដោយទំនុកចិត្ត។
អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ទៅ ២,៥០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការជាមួយនឹងកម្រៃសេវាទាបបំផុតត្រឹមតែ ២.៥០ដុល្លារ អាមេរិក តែប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ និងអាចផ្ទេរបានរហូតដល់ទៅ ១០,០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
មានត្រឹមតែ Hattha Mobile នៅក្នុងដៃ លោកអ្នកក៏អាចរីករាយជាមួយមុខងារពិសេសៗជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធី Hattha Mobile ដែលអាចសម្រួលដល់ការ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ជាច្រើនប្រភេទរបស់លោកអ្នកបានយ៉ាងល្អប្រសើរ។ ដើម្បីជ្រាបព័ត៌មានឱ្យកាន់តែច្បាស់ សូមទំនាក់ទំនងលេខ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦ ឬចូលទៅទំព័រ Facebook: https://www.facebook.com/HatthaBankPlc ឬ គេហទំព័រ www.hatthabank.com។
សូមបញ្ជាក់ថា ធនាគារ ហត្ថា បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង២៦ឆ្នាំ ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត ទៅជា ធនាគារ ហត្ថា ម.ក។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជ ជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំ ជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរ បែបដល់ អតិថិជន នៅទូទាំងប្រទេសកម្ពុជា ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង៕