(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ប៉ះហ្វីលីពីន ចាប់ផ្តើមហើយនាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ ក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U23 Championship 2022 លើកទី៣ ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។
នេះជាការប្រកួតលើកទី២ ផងដែរក្នុងវគ្គសន្សំពិន្ទុប្រចាំពូល A សម្រាប់ក្រុមទាំងពីរ ដ្បិតកម្ពុជាឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ជាមួយ ៣ពិន្ទុពេញនៅពេលយកឈ្នះ U23 ប្រ៊ុយណេ ៦-០ នៅថ្ងៃបើកឆាក ស្របពេលហ្វីលីពីន រកបានត្រឹម ១ពិន្ទុពេលលេងស្មើទល់នឹងទីម័រខាងកើត៕