(ញូវយ៉ក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតនៅក្នុងលោកដែលបានបរិច្ចាគភាគហ៊ុនក្នុងចំនួនដ៏ច្រើនរហូតដល់ទៅ ៥.០៤លានហ៊ុននៃក្រុមហ៊ុនរបស់លោកទៅអង្គការសប្បុរសធម៌មួយដោយមិនបានបញ្ជាក់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌ CNA នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់តម្លៃភាគហ៊ុនខាងលើបើគិតជាសាច់ប្រាក់ក្នុងការបរិច្ចាគវិញមានតម្លៃប្រហែល ៥.៧ពាន់លានដុល្លារអាមរិកនៅពេលដែលពួកគេបង្កើតឡើងដំបូង ប៉ុន្តែឥលូវនេះមានតម្លៃប្រហែល ៤.៤ពាន់លានដុល្លារអាមេរិកវិញ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla បានធ្លាក់ចុះ។

គួរជម្រាបដែរថា លោក Elon Musk បានក្លាយទៅជាអ្នកបរិច្ចាគប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ហើយត្រូវបានគេនិយាយមិនដាច់ពីមាត់ថាលោកជាបុគ្គលម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលដោយត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ២៣៨ពាន់លានដុល្លារអាមេរិកឯណោះ៕