(ភ្នំពេញ)៖ គម្រោងខុនដូ រ៉ូយ៉ាល់ផ្លាទីនីម ដែលរួមបញ្ជូលទាំងហាងអាជីវកម្ម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅទីផ្សារក្រៅប្រទេស ជាពិសេសនៅប្រទេសសិង្ហបុរី ដោយមានតារាល្បីៗ និងប្រជាជនរបស់ប្រទេសនេះជាបន្តបន្ទាប់ បានចាប់អារម្មណ៍មកទិញខុនដូ រ៉ូយ៉ាល់ផ្លាទីនីម សម្រាប់ទាំងការស្នាក់នៅបណ្តោះអាសន្ន និងសម្រាប់វិនិយោគបន្តផងដែរ។

ក្នុងឱកាសការប្រារព្ធកម្មវិធីបុណ្យ នៃក្តីស្រឡាញ់របស់ខុនដូ រ៉ូយ៉ាល់ផ្លាទីនីម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏មានវត្តមានតារាអន្តរជាតិពីប្រទេសសិង្ហបុរី លោក Terence Cao និងកញ្ញា Dawn Yeoh ចូលរួម ហើយតារាទាំងពីរក៏បានទិញខុនដូនេះទៀតផង។

លោក Terence Cao និងកញ្ញា Dawn Yeoh បានបង្ហាញចាប់ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើខុនដូ រ៉ូយ៉ាល់ផ្លាទីនីម ទាំងពីទីតាំងដែលមានសក្តានុពលនៅក្រុងភ្នំពេញ និងការឌីហ្សាញតាមបែបស្តង់ដារសិង្ហបុរី។ ជាមួយគ្នានេះ តារាទាំងពីររូបក៏បានប្រាប់ថា ខ្លួននឹង នឹងផ្សព្វផ្សាយបន្ថែមដល់ប្រជាជនសិង្ហបុរី ដែលចង់បានខុនដូបែបស្តង់ដារអន្តរជាតិ នៅកម្ពុជា។ ក្នុងឱកាសមកកាន់កម្ពុជានាពេលនេះដែរ តារាសិង្ហបុរីទាំងពីររូប ថែមទាំងបានទៅធ្វើសកម្មភាពសប្បុរធម៌ ដោយបានទៅចែកសម្ភារៈសិក្សាមួយចំនួនដល់សិស្សក្រីក្រចំនួន៥០នាក់ នៅសាលាបឋមសិក្សាព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងផងដែរ។

លោក គួច លេងឃាង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ហង់ ឡៃហួត លីមីតធីតបានឱ្យដឹងថា ក្រៅពីលោក Terence Cao និងកញ្ញា Dawn Yeoh កាលពីពេលកន្លងក៏មានតារាល្បីរបស់សិង្ហបុរីមួយរូបដែរគឺលោក Aaron Tan ដែលជា Mr. World International Singapore 2021 and President of St. John Singapore បានវិនិយោគលើការទិញខុនដូរ៉ូយ៉ាល់ផ្លាទីនីម។ ការវិនិយោគរបស់តារាសិង្ហបុរីទាំងនេះ បានជំរុញកេរ្តិ៍ឈ្មោះរបស់ រ៉ូយ៉ាល់ផ្លាទីនីម កាន់តែមានឈ្មោះល្បីលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក៏មានប្រជាជនសិង្ហបុរីផ្សេងទៀត បញ្ជាទិញតាមអនឡាញ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ខុនដូ រ៉ូយ៉ាល់ ផ្លាទីនីម បានសាងសង់ដល់ជាន់ទី១១ ដែលគម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២២នេះ។ គម្រោងខុនដូររ៉ូយ៉ាល់ផ្លាទីនីម ត្រូវរចនាឡើងតាមស្តង់ដារតាមប្រទេសសិង្ហបុរី ដោយនាំមកនូវអ្វីថ្មីៗ មានជាន់មួយទាំងមូលសម្រាប់តែគ្រឿងបរិក្ខាផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹកតាមវ័យ កន្លះតារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារទេសភាព កន្លែងលេងកូនក្មេង និងក្លឹបហាត់ប្រាណ។

ក្រៅពីនេះ ក៏មានសួនច្បារអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅ ក្នុងការលំហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព៣៦០ដ៏ក្រនៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រ៊េនអន្តរជាតិ និងប្រ៊េនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុន។

គម្រោងរ៉ូយ៉ាល់ផ្លាទីនឹម មានទីតាំងនៅដីឡូតិ៍ លេខ ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសប់ផ្លូវ ៣ សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥។ គម្រោងនេះមាន ៨៥១យូនីត និងមានហាងពាណិជ្ជកម្មចំនួន ៥០យូនីត ៕