(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្តកុមារDoozii ដែលទើបសម្ពោធជាផ្លូវការ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា អាណាព្យាបាល កុមារតូចៗ ដោយពួកគាត់បាននាំបុត្រធីតារបស់ខ្លួនមកលេងនៅ Doozii ជាញឹកញាប់។

ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប ជីប ម៉ុង សែនសុខ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii មានទីកន្លែងកម្សាន្តសម្រាប់កុមារជាច្រើន ជាពិសេស កន្លែងកម្សាន្តនីមួយៗ ភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យ ដែលបន្សាំកុមារយល់ដឹងពីបចេ្ចកវិទ្យាសម័យថ្មី។ Doozii មានសកម្មភាពផ្សេងៗគ្នា លើសពី៣០ ដែលជាជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កុមារ ដែលអាចលេងកម្សាន្តមិនធុញទ្រាន់ និងទទួលបានចំណេះដឹងជាច្រើន។

បើតាមអ្នកស្រី គី វិភាព អ្នកគ្រប់គ្រងប្រតិបត្តិផ្នែកកម្សាន្តDoozii បានឲ្យដឹងថា «យើងមានមោទកភាពក្នុងការបើកដំណើរការ Doozii ដោយសួនកម្សាន្តកុមាររបស់ពួកយើងមានលក្ខណៈខុសពីគេ ប្លែក និង ធំ ទូលាយសម្រាប់គ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ Doozii មានចក្ខុវិស័យ និង ការប្តេជ្ញាចិត្តផ្តល់ជូនដល់កុមារ ទាំងការកម្សាន្ត និង ចំណេះដឹង បូកជាមួយនឹងឧបករណ៍កម្សាន្តទំនើបចុងក្រោយគេ ប្រកបដោយស្តង់ដារអន្តរជាតិ ដែលផ្តោតទៅលើសុវត្ថិភាពជាចំបង និង កន្លែងសម្រាកទូទៅ ព្រមទាំងមានហាងលក់ឧបករណ៍លេងសម្រាប់កុមារ ហាងកាហ្វេដែលមាន ភេសជ្ជៈ និង អាហារជាច្រើនមុខ និងបន្ទប់ទឹកពិសេសសម្រាប់គ្រួសារ»។

ការគាំទ្រគួរឲ្យកត់សម្គាល់ ពីចំនួនកុមារទៅលេងកម្សាន្តនៅ Doozii គឺជារៀងថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ មានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ។ ចំណែកនៅថ្ងៃចុងសប្តាហ៍សៅរ៍ និងអាទិត្យ មានមនុស្សយ៉ាងហោចណាស់គុណនឹង៣ដង លើសថ្ងៃធម្មតា។ បន្ថែមពីលើនេះ ក៏មានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ឬ TikTok ក៏បានបង្កើតវីដេអូខ្លីៗ បង្ហាញពីសកម្មភាពកូនៗរបស់ពួកគាត់លេងកម្សាន្តនៅ Doozii ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្តកុមារDoozii បើកជារៀងរាល់ថ្ងៃច័ន្ទដល់អាទិត្យ។

អស់លោកអ្នកអាចទិញ ១សំបុត្រចូលលេងកម្សាន្តក៏បាន ឬក៏ទិញកាតសមាជិកនៅក្នុងមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ Doozii ដែលមានដូចជា៖

១៖ កាតប្រចាំឆ្នាំ Gold ជាប្រភេទកាតអាចចូលកម្សាន្តបាន ២៧0 ដង ក្នុង១ឆ្នាំ តម្លៃ ២៩៩ដុល្លារ
២៖ កាតប្រចាំឆ្នាំ Diamond ជាប្រភេទកាតអាចចូលកម្សាន្តបាន ៣៦៥ ដង ក្នុង ១ឆ្នាំ តម្លៃ៣៩៩ដុល្លារ ។

ស្រលាញ់បុត្រធីតាតូចៗរបស់អ្នក សូមនាំប្អូនៗមកលេងកម្សាន្តនៅ Doozii ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

* https://www.facebook.com/chipmongsensok
* https://www.facebook.com/doozii.cambodia
*https://t.me/dooziicambodia