(ភ្នំពេញ)៖ បុរី មេគង្គលែន ថែមរង្វាន់ម្តងៗ មិនមែន១ មិនមែន២ ហើយក៏មិនមែន៣ ប៉ុន្តែថែមម្តងរហូតដល់ទៅ ៤ ឯណោះលើកនេះ។ បុរី មេគង្គលែន បានផ្តល់នូវភាពភ្ញាក់ផ្អើល និងកក្រើកសាជាថ្មីម្តងទៀត សម្រាប់កម្មវិធីប្រូម៉ូសិន ដើមឆ្នំា២០២២ នាខែនៃក្តីស្រលាញ់នេះ នៅ បុរី មេគង្គលែន។

កាលពីកន្លងទៅ បុរី មេគង្គ លែន ទើបតែបានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដល់អតិថិជនរបស់ខ្លួនលើកទី១ គឺ កម្មវិធី ទិញផ្ទះឈ្នះឡាន ដែលរង្វាន់ធំដ៏សម្បើមនោះ គឺរថយន្តប្រណីត ម៉ាក Rolls Royce ចំនួន១គ្រឿង។ ដោយមាន ការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន និងឃើញថាការបន្ថែមនោះមានចំនួនតិចតួចពេកសម្រាប់អតិថិជន ឥឡូវនេះ បុរី មេគង្គលែន ក៏បានសម្រេចបន្ថែមរង្វាន់រយន្តសេរីថ្មីដ៏ទំនើបចុងក្រោយ រហូតដល់ទៅ៤គ្រឿងបន្ថែមទៀត សរុបមានរហូតដល់ទៅ៥គ្រឿងឯណោះ សម្រាប់កម្មវិធីទិញផ្ទះឈ្នះឡាន។ នេះមិនមែនជារឿងធម្មតាទេ សម្រាប់ក្រុមហ៊ុនបុរី មួយដែលហ៊ានផ្តល់ជូនរង្វាន់ធំៗ ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួនបែបនេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការចាប់រង្វាន់នេះផងដែរ គឺបានផ្តល់ជូនដល់គ្រប់អតិថិជនទាំងអស់ ដែលបានទិញផ្ទះ ប្រភេទណាមួយក៏បាននៅ បុរី មេគង្គលែនសុទ្ធតែមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះមហារង្វាន់រថយន្ត ដ៏ទំនើបទាំងនោះភ្លាមៗ។ ទិញផ្ទះនៅបុរីមេគង្គលែន មិនចំាបាច់ចំណាយលុយទិញរថយន្តទេ មេគង្គលែន បានគិតគូររួចជាស្រេចជូនដល់អតិថិជន ។

បុរី មេគង្គលែន គឺជាបុរីសាងសង់ឡើងតាមរចនាបថបែបអឺរ៉ុប ដែលផ្តោតលើគុណភាពសំណង់ គុណតម្លៃ នៃការរស់នៅជាចំបង ឯកជនភាព ការលំហែ ផាសុកភាព សុវត្តិភាព អភិជនភាព និងស៊ីវិល័យ ជាមួយនឹងម៉ូតផ្ទះច្រើនជម្រើសសម្រាប់អតិថិជន មានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ និង ផ្ទះអាជីវកម្ម ៕