(ក្រុងឡុងដ៍)៖ ខ្សែការពារ Kieran Trippier បានស៊ុតបញ្ចូលទី ១គ្រាប់នៅនាទី៣៥ ជាគ្រាប់កើតឡើងតែ ១គ្រាប់នៅពេល Newcastle United បានយកឈ្នះក្រុមភ្ញៀវ Aston Villa ១-០ នាយប់មិញនេះនៅទឹកដី St James’ Park។
តែយ៉ាងណា ក្រោយរកបាន ១គ្រាប់រួចមក កីឡាករអង់គ្លេស Trippier ក៏បានបង្ខំចិត្តប្តរចេញវិញនៅដើមវគ្គទី២ បន្ទាប់ពីមានបញ្ហារបួសជើងជាទម្ងន់នោះ ដែលត្រូវបានលោក Jermaine Jenas អ្នកវិភាគបាល់ទាត់ចាត់ទុកជាបញ្ហធំ សម្រាប់ក្លិបសារិកាព្រៃផងដែរ។
លោកថា បញ្ហារបួសជើងរបស់ Trippier នេះទៀតសោត ក៏អាចអវត្តមានចាប់ពី ២ទៅ៣សប្តាហ៍ផងដែរ ហើយក៏ជាពេលដែល Newcastle United ដ៏សំខាន់ ១រូប និងតែងតែរកបានគ្រាប់ទៀតដែរ និងជាផ្នែកមួយដ៏សំខាន់ដែរ នៅពេលជួយក្លិបអ្នកមានថ្មី Newcastle United រកបាន ១០ពិន្ទុក្នុងចំណោម ៤ប្រកួតចុងក្រោយក្នុងលីគ។
តួយ៉ាង សមាជិកថ្មីដែលទើបផ្ទេរពីក្លិបអេស្ប៉ាញ Atletico Madrid នាខែមករា ឆ្នាំ២០២២ នេះ ក៏រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៣-១ ទៅលើ Everton ក្នុង Premier League នាសប្តាហ៍មុន៕