(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលអំណោយ ជាសម្ភារដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រួមមានម៉ាស់ និងអាកុលពីក្រុមហ៊ុន Cambodia Securities Plc និងក្រុមហ៊ុន Global Titan Stone Real Estate Development Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Titan Stone Group ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅនិយ័តករមូលបត្រកម្ពុជា ដោយក្រុមហ៊ុន Cambodia Securities Plc តំណាងដោយលោកស្រី ប៊ុត កេរ៉ាឌី និងក្រុមហ៊ុន Global Titan Stone Real Estate Development Co., Ltd តំណាងដោយលោក Darren Teng ដែលជំនួយនេះបានធ្វើឡើងក្រោមពាក្យស្លោកមួយថា «មិត្តល្អជួយគ្នា ក្នុងគ្រាលំបាក» ក៏ដូចជា ដើម្បីប្រទេសជាតិសង្គមទាំងអស់គ្នា។
អំណោយពីដែលនិយ័តករមូលបត្រកម្ពុជា ទទួលបានពីក្រុមហ៊ុន Cambodia Securities Plc និងក្រុមហ៊ុន Global Titan Stone Real Estate Development Co., Ltd រួមមានម៉ាស់ចំនួន ១៤០,០០០ម៉ាស ស្មើនឹង២,៨០០ប្រអប់ និងអាល់កុល៤២ធុង ក្នុងមួយធុងមានចំនួន ៣០លីតផងដែរ៕