(ភ្នំពេញ)៖ ដោយមើលឃើញពីផលពិបាកនៅក្នុងការស្វែករកទិញសំបុត្រចូលទស្សនាការ ប្រកួត AFF U23 Championship 2022 និងក៏ដូចជាការព្រួយបារម្ភអំពី ស្ថានភាពកូវីដនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន NagaGo ដែលជាក្រុមហ៊ុនធ្វើការដាក់លក់ទំនិញរាប់ពាន់ប្រភេទទាំងក្នុងស្រុក និងចូលពីក្រៅស្រុក បានធ្វើការការដាក់លក់ សំបុត្រចូលទស្សនាការប្រកួត AFF U23 Championship 2022 ដែលអនុញ្ញាតឱ្យអតិថិជន គ្រាន់តែធ្វើការបញ្ជារទិញតាមរយៈ App ក្នុងទូរស័ព្ទតែប៉ុណ្ណោះ ហើយមានភាពងាយស្រួល ក្នុងការបញ្ជារទិញ និងមិនមានការរង់ចាំយូរផងដែរ។

ចាប់ផ្តើមធ្វើការទិញសំបុត្រតាមរយៈ E Ticket ទាំងអស់គ្នា ងាយស្រួល ចំណេញពេលវេលា ឆាប់រហ័ស ទាន់សម័យ មិនមានហានិភ័យ និងសុវត្ថិភាព។
សម្រាប់លោកអ្នកចង់ធ្វើការទិញសំបុត្រតាមរយៈ App NagaGo ដែលមានការអនុវត្តដូចជា៖

* ធ្វើការ Download App NagaGo តាមរយៈ Play Store និង App Store
* ធ្វើការទិញនៅក្នុង App NagaGo ភ្លាមៗ
* លោកអ្នកនឹងទទួលបានលេខកូដសម្រាប់ធ្វើការប្តូរយកសំបុត្រចូលទស្សនាភ្លាម
* ទីតាំងប្តូរយកសំបុត្រសម្រាប់ការចូលទស្សនាមាននៅ One Park បឹងកក់ (NagaGo Service Point)។
* សម្រាប់អតិថិជនធ្វើការប្តូរសំបុត្រពុំមានការប្រមូលផ្តុំ ឬការជួបជុំច្រើនកោះករនៅទេ និងមានម៉ោងសម្រាប់ការប្តូរដោយផ្ទាល់ផងដែរ។

NagaGo គឺជាក្រុមហ៊ុនដែលធ្វើការដាក់លក់ទំនិញរាប់ពាន់ប្រភេទនៅក្នុងស្រុក និងនាំចូលពីក្រៅស្រុក ក៏ដូចជាភាគីទីបីដ៏ធំមួយសម្រាប់អាជីវកម្មនានា និងអ្នកលក់ដុំ និងរាយផងដែរ ដោយធ្វើការចូលរួមជួយដាក់លក់ទំនិញនានារបស់អ្នកនៅក្នុងប្រព័ន្ធអ៊ុនធើណិតជាមួយប្រូម៉ូសិនពិសេសនានាជូនទៅកាន់អតិថិជន ក៏ដូចជា អ្នកលក់ របស់ NagaGo ផងដែរ។

NagaGo មិនត្រឹមតែធ្វើការដាក់លក់សំបុត្រចូលទស្សនាការប្រកួត AFF U23 Championship 2022 នោះទេ និងមានចក្ខុវិស័យក្នុងការដាក់លក់ នៅរាល់ សំបុត្រចូល ទស្សនាកម្មវិធីនានា ក៏ដូចជាមុខទំនិញជាច្រើនទៀតផងដែរ។ ជាពិសេសនោះNagaGo កំពុងធ្វើការស្វែងរកម្ចាស់អាជីវកម្មនានា ឬ ដៃគូរសហការណ៍ ដើម្បីធ្វើការដាក់ លក់ទំនិញ បន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាជនខ្មែរក្នុងការស្វែងរកមុខទំនិញនានា និងភាពទាន់សម័យនៃសម័យបច្ចេកវិទ្យានេះ។

គួរដឹងថា ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងប្រើប្រាស់ទីលានប្រកួតចំនួន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ រួមជាមួយទីលានហ្វឹកហាត់ ១ទៀត។ ចំពោះលទ្ធផលបែងចែកពូល គឺក្រុមម្ចាស់ផ្ទះគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕