(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Xiaomi នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីបើកបង្ហាញវត្តមានរបស់ស្មាតហ្វូនកំពូលរបស់ខ្លួនគឺ Redmi Note 11 ជាផ្លូវការហើយ ដែលស្មាតហ្វូននេះមានតម្លៃ ១៩៩$ សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ២២៩$ ប៉ុណ្ណោះ ពិតជាតម្លៃដ៏ពិសេសពិតមែនបើធៀបទៅនឹងសមត្ថភាពដ៏ខ្លាំងរបស់វា។
ពិធីនេះក៏មានការចូលរួមដោយកីឡាករបាល់ទាត់អាជីពដ៏ល្បីគឺលោក Thierry Chantha Bin ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសសម្រាប់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះផងដែរ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានឱ្យដឹងថាម៉ូឌែល Redmi Note 11 នេះបំពាក់នូវកាមេរ៉ា AI ដល់ទៅ ៤គ្រាប់ ក្នុងនោះមានកាមេរ៉ាគោលទំហំ 50MP កាមេរ៉ា ultra-wide 8MP និងទំហំ2MP សម្រាប់កាមេរ៉ា Macro ក៏ដូចជាកាមេរ៉ា Depth sensor ផងដែរ លើសពីនេះ Redmi Note 11 ក៏បំពាក់នូវកាមេរ៉ាមុខទំហំដល់ទៅ 13MP ទៀតផង។
ចំពោះបន្ទះឈីបវិញគឺស្មាតហ្វូនមួយនេះបានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាប្រភេទបន្ទះឈីបដែលមានសមត្ថភាពខ្លាំង បើប្រៀបទៅនឹង ស្មាតហ្វូន ផ្សេង ដែលមានតម្លៃប្រហែលនេះរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ Xiaomi ព្រោះវាជាបច្ចេកវិទ្យាប្រតិបតិការ 6mn ដែលបានធ្វើការអភិវឌ្ឍ ទៅលើអាយុកាលនៃថ្មផងដែរ។
ចំណែកឯអេក្រង់វិញគឺមានទំហំ 6.43 អ៊ីញកម្រិត 90Hz អាចមើលនិងអូសបានយ៉ាងលឿន លើសពីនេះវាជាអេក្រង់ប្រភេទ FHD+ AMOLED DotDisplay ផលិតនិង បង្កើនគុណភាពពណ៌ឱ្យមានភាពច្បាស់ត្រជាក់ភ្នែក ពន្លឺអេក្រង់ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរ នៅលើអេក្រង់បានច្បាស់ទោះស្ថិតក្រោម ពន្លឺថ្ងៃក៏ដោយ លើសពីនេះវាក៏ជួយសន្សំសំចៃថាមពលថ្មផងដែរ។ កម្លាំងសាកថ្ម Redmi Note 11 មានកម្លាំងសាក 33W Pro fast charging សាកថ្ម 5000mAh ពេញ 100% ប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ហើយដុំសាកល្បឿនលឿន 33W Pro fast charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចដោយមិនចាំបាច់ឱ្យ អតិថិជនទាំងអស់ត្រូវស្វែងរកទិញឡើយ។
ចំពោះការរចនាម៉ូតវិញគឺពិតជាមានភាពទាន់សម័យនិងទាក់ភ្នែកជាមួយនឹងជម្រើសពណ៌ដល់ទៅ ៣ដូចជា Graphite Gray, Twilight Blue និង Star Blue ដែលមានទម្ងន់ត្រឹមតែ 179g តែប៉ុណ្ណោះ។ Redmi Note 11 នឹងមានដាក់លក់នៅ Xiaomi Store, Xiaomi Zone, ដៃគូរសហការ Online ដែលមានដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពីថ្ងៃនេះព្រមទាំងដាក់លក់ទូទាំងប្រទេសចាប់ពីថ្ងៃទី១៣តទៅ។ សម្រាប់ពត៌មានលំអិតសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia ។
ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០១០ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។
ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមួយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះ ខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុត ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរ ជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។
Xiaomi បច្ចុប្បន្ននេះជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី៣ នៅលើពិភពលោកនៅក្នុងឆ្នាំ២០២១ ហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកផងដែរ ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 289.5លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានវត្តមាននៅក្នុងប្រទេសជាង៩០ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀត នៅលើទីផ្សារ។
នៅខែសីហាឆ្នាំ២០២០ ក្រុមហ៊ុនបានឈរជើងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី២ ដែលជាប់ចំណាត់ថ្នាក់ទី៤២២ ដែលកើនឡើង៤៦កន្លែង បើប្រៀបធៀបនឹងឆ្នាំមុន ហើយក៏ជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index. សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/ ៕