(ភ្នំពេញ)៖ ក្រុម NEVRMIND BAND នៅថ្ងៃទិវានៃក្ដីស្រលាញ់ខាងមុខនេះ នឹងមានការប្រគុំតន្រ្តីនៅក្នុងបរិវេនវិថីវ័នផាក ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់។ ការប្រគុំតន្រី្តនេះទស្សនិកជនទាំងអស់ អាចចូលរួមទស្សនាបានដោយសេរី និងមិនគិតថ្លៃ ព្រមជាមួយការលក់ចំណីអាហារ តាមស្តង់នីមួយៗជាច្រើនមុខថែមទៀតផង។

វីថីវ័នផាក មានទីតាំងនៅក្នុងតំបន់បឹងកក់ ប៉ែកខាងលិច បញ្ឆិតមុខទីស្ដីការគណៈរដ្ឋមន្រ្តី ដែលមានបណ្ដុំអាគារប្រភេទអាជីវកម្ម និងភោជនីយដ្ឋានជាច្រើនប្រភេទ។ នៅមុនការប្រគុំតន្រ្តីចាប់ផ្ដើម លោកអ្នកអាចណាត់ជួបដៃគូ ឬម្នាក់ឯងក៏បាន មកភ្លក្សរសជាតិអាហារអឺរ៉ុប និងជប៉ុន ឬអូម៉ាកាសិ ដែលកំពុងពេញនិយម នៅភោជនីយដ្ឋាន Le Chateau ដ៏ស្រស់ស្អាតនិងប្រណិតនេះសិនក៏បាន។

បន្ទាប់ពីញ៉ាំអាហារហើយ លោកអ្នកក៏អាចចូលមករីករាយជាមួយនឹងការស្ដាប់ភ្លេង live Band ព្រមទាំងមានស្រាក្រឡុកឆ្ងាញ់ៗ ថ្មីប្លែក នៅ Rokoun Lounge ស្ដាប់ភ្លេងបែបរ៉ូមេនទីកជាមួយដៃគូ ឬ មិត្តភ័ក្ត ហើយក៏អាចចូលរាំកំសាន្តនៅ ATOMIC BEER PONG & Pub ជាមួយឌីជេល្បីៗ ដូចជា Dj ស្រីស្អាត VOCKA ជាដើម ដែលញាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។

មិនតែប៉ុណ្ណោះនៅថ្ងៃទិវានៃក្ដីស្រលាញ់នេះភោជនីយដ្ឋាន Le Chateau, ATOMIC BEER PONG & Pubនិង Rokoun Lounge ក៏មានប្រម៉ូសិនជាច្រើនទៀតផងដែរ។ សម្រាប់អ្នកចូលរួមទស្សនានឹងទទួលបានគូប៉ុងម្នាក់មួយសន្លឹក ដែលអាចប្ដូរយកស្រាបៀរហនុមានបានមួយដបថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់លេខ៖ 087 888 628