(ឡុងដ៍)៖ កីឡាករសញ្ជាតិអង់គ្លេស Lando Norris នឹងនៅបន្តជាកីឡាករប្រណាំងរថយន្តឲ្យក្រុម McLaren ក្នុងព្រឹត្តិការណ៍ Formula One រហូតដល់ដាច់ឆ្នាំ២០២៥ បន្ទាប់ពីចុះហត្ថលេខា លើកិច្ចសន្យាថ្មី ដែលមានរយៈពេល ៤ឆ្នាំ។ នេះបើតាមការឲ្យដឹងពីក្រុមអតីតម្ចាស់ពានរង្វាន់ជើងឯក ដែលមានមូលដ្ឋាននៅទីប្រជុំជន Woking ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
កីឡាករវ័យ ២២ឆ្នាំដែលឈរនៅកំពូលតារាងប្រកួតចំនួន ៤កម្មវិធីនោះបានធ្វើឲ្យរូបលោក ស្ថិតនៅលំដាប់ទី៦ ក្នុងចំណាត់ថ្នាក់រួម និងទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងសមរភូមិអ្នកសាងភាពល្បីរន្ទឺសម្រាប់ក្រុម McLaren ក្នុងឆ្នាំ២០២១។
មិត្តរួមក្រុមរបស់លោក គឺកីឡាករសញ្ជាតិអូស្ត្រាលី Daniel Ricciardo ដែលកិច្ចសន្យារបស់លោក នឹងបន្តរហូតដល់ដាច់ឆ្នាំ២០២៣។
កីឡាករ Norris បានបង្ហាញខ្លួនក្នុងការប្រកួតនៅ F1 ជាលើកដំបូងរបស់លោកជាមួយក្រុម McLaren ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ដោយជោគជ័យពីការសិក្សា និងតួនាទីបម្រុង។
សូមជម្រាបថា ក្រុមហ៊ុន McLaren គ្រោងនឹងដាក់លក់រថយន្តសេរីឆ្នាំ២០២២ របស់ពួកគេនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខ មុនពេលរដូវកាលដែលមានការប្រកួតចំនួន ២៣ជុំដែលគ្រោងនឹងចាប់ផ្តើម នៅប្រទេសបារ៉ែន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ខាងមុខ៕