(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំកម្មវិធីរាត្រី Non-Farm Payrolls និងពិធីអបអរសាទរបុណ្យចូលឆ្នាំចិន ក្នុងគោលបំណងបង្កើតនូវវេទិកាបណ្តាញសង្គមដ៏មានតម្លៃ ដើម្បីចែករំលែកបទពិសោធន៍ជួញដូរ ដ៏មានអត្ថប្រយោជន៍ និងបង្ហាញនូវឱកាសវិនិយោគល្អៗ តាមរយៈក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដោយផ្ទាល់ ក៏ដូចជាដៃគូសហការនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
និយាយអំពី Non-Farm Payrolls គឺជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ត្រូវបានចេញផ្សាយជារៀងរាល់ខែ ដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក និងជាទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវិនិយោគិន និងអ្នកជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុអន្ដរជាតិទាំងអស់ អាចប្រើប្រាស់ជាសូចនាករដ៏មានប្រសិទ្ធភាព ដើម្បីចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ បន្ទាប់ពីទិន្នន័យមួយនេះត្រូវបានចេញផ្សាយជាផ្លូវការភ្លាមៗ។
ក្នុងអំឡុងកម្មវិធីអតិថិជន និងភ្ញៀវកិត្ដិយសទាំងអស់បានចូលរួមយ៉ាងសកម្ម និងមានចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការស្វែងយល់ និងចាប់ផ្ដើមការវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុ ពេលដែលពួកគាត់បានមើលឃើញពី បំរែបំរួលហាងឆេងតម្លៃឧបករណ៍ហិរញ្ញវត្ថុ ក៏ដូចជាការចែករំលែកយ៉ាងប៉ិនប្រសប់ ពីអ្នកជំនាញទីផ្សារក្នុងតំបន់ និងអ្នកជំនាញមកពីក្រៅប្រទេសដូចជា៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម។
ជាលទ្ធផលអ្នកចូលរួមទាំងអស់ទទួលបាននូវការយល់ដឹងអំពីទីផ្សារ និងជំនាញជួញដូរកាន់តែទូលំទូលាយ ដែលអាចជួយបង្កើនទំនុកចិត្ត និងជួយឱ្យពួកគាត់ត្រៀមខ្លួនបានរួចរាល់ សម្រាប់ដំណើរវិនិយោគរបស់ពួកគាត់។
ទន្ទឹមនឹងនេះ ជាមួយនឹងបរិយាកាសនៃពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវកិត្ដិយសដែលបានអញ្ជើញចូលរួមទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះដឹងអំពី ការវិនិយោគហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្ដែគ្រប់គ្នាសុទ្ធតែទទួលបានភាពសប្បាយរីករាយជាមួយគ្នា តាមរយៈការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈយ៉ាងសម្បូរបែបរហូតដល់ចប់កម្មវិធី។
ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរំភើបនោះ ក្រុមហ៊ុនក៏បានរៀបចំការប្រកួតប្រជែងមួយ គឺ «ការប្រកួតជួញដូរ» ក្នុងគោលបំណងឱ្យអ្នកចូលរួមទាំងអស់ យល់ដឹងអំពីការជួញដូរដែលមានប្រសិទ្ធភាព សម្រាប់ការជួញដូរជាក់ស្ដែងនៅថ្ងៃខាងមុខ។ បន្ទាប់មកទៀតក្រុមហ៊ុន បានចែករង្វាន់ដល់ក្រុមដែលឈ្នះការប្រកួតផងដែរ។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានមោទកភាពដែលកម្មវិធីរាត្រី Non-Farm Payrolls ប្រព្រឹត្ដទៅយ៉ាងជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ ដោយអ្នកចូលរួមទាំងអស់ រំភើបចិត្តក្នុងការទទួលយកបទពិសោធន៍ សម្រាប់ការប្រើប្រាស់ និងការជំរុញចិត្តនាពេលអនាគត។
លើសពីនេះក្រុមហ៊ុនបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការផ្ដល់ការអប់រំដល់វិនិយោគិន និងអ្នកជួញដូរ ដើម្បីលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាជួយដល់ពួកគាត់ ក្នុងការផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរ ជាពិសេសលើស្ថានភាពហិរញ្ញវត្ថុ។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងអស់នេះមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ហើយក្រុមហ៊ុននៅតែបន្ដប្តេជ្ញាចិត្ដក្នុងការបង្កើតកម្មវិធីអប់រំ និងកម្មវិធីផ្សព្វផ្សាយជាច្រើនទៀត ដើម្បីគាំទ្រដល់វិនិយោគិន និងអតិថិជនរបស់ខ្លួន ក្នុងការទទួលបានផលចំណេញ ជាអតិបរមាពីការវិនិយោគ។
ប្រសិនបើលោកអ្នកចង់ទទួលបានការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុបន្ថែម ឬមានបំណងវិនិយោគលើផលិតផលកិច្ចសន្យាលើគម្លាតថ្លៃ ក៏ដូចជាឧបករណ៍និស្សន្ទផ្សេងទៀត ជាមួយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល សូមទាក់ទងមកកាន់លេខទូរស័ព្ទ 023 226 666 ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Golden FX Link Capital Co., Ltd៕