(ភ្នំពេញ)៖ ដើម្បីស្វាគមន៍នូវឆ្នាំថ្មី២០២២នេះ ធនាគារ កាណាឌីយ៉ា ក.អ បានដាក់ដំណើរការ គណនីធីន (សម្រាប់យុវវ័យ) របស់ខ្លួន គ្រប់សាខា ដែលផ្តោតទៅលើអតិថិជនជា យុវវ័យ ដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ ១៨ឆ្នាំ ហើយក៏ទទួលការគាំទ្រជាច្រើនពីសំណាក់អតិថិជន។

អតិថិជនដែលបើក គណនីធីន (សម្រាប់យុវវ័យ) នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

១៖ អាចបង្កើតបានចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និងបង្កើតដោយឥតគិតថ្លៃ
២៖ ងាយស្រួលបង្កើត ដោយមិនចាំបាច់ភ្ជាប់ជាមួយគណនីរបស់អាណាព្យាបាលឡើយ
៣៖ ងាយស្រួលប្រើប្រាស់ជាមួយ Canadia Bank App និង កាតឥណពន្ធ របស់ធនាគារកាណាឌីយ៉ា ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់ទំនិញតាមរយៈ QR កូដ បញ្ចូលកាតទូរសព្ទ និងការទូទាត់ថ្លៃសេវាផ្សេងៗជាច្រើនទៀត។

អតិថិជនអាចអញ្ជើញមកបើក គណនីធីន នៅគ្រប់សាខាធនាគារ កាណាឌីយ៉ា ក.អ ដែលនៅក្បែរលោកអ្នកបំផុត។

បើកអតិថិជន ចង់ដឹងព័ត៌មានបន្ថែមអំពី គណនីធីន (សម្រាប់យុវវ័យ) សូមចូលទៅកាន់គេហទំព័រ៖ https://www.canadiabank.com.kh/personal/teen-account ឬ ទំនាក់ទំនងមកលេខទូរសព្ទ 023 868 222 ៕