(ឡុងដ៍)៖ អ្នកចាត់ការក្លិប Liverpool លោក Juergen Klopp បានឲ្យដឹងថា ក្លិបនៅតែចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធ Fabio Carvalho របស់ក្លិប Fulham ក្នុងរដូវក្តៅខាងមុខ បន្ទាប់ពីគម្រោងនៃការចុះកិច្ចសន្យាក្នុងរដូវកាលផ្ទេរកីឡាករកាលពីខែមករាកន្លងទៅនេះ បានបរាជ័យនៅម៉ោងចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោក Klopp បានបញ្ជាក់ថា Liverpool បានខិតខំដើម្បីនាំយកកីឡាករវ័យ ១៩ឆ្នាំរូបនេះនៅថ្ងៃចុងក្រោយនៃកាលបរិច្ឆេទកាលពីថ្ងៃចន្ទ ប៉ុន្តែក្លិបមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រេចនូវការផ្ទេរនេះ។
«យើងនឹងឃើញជាមួយនឹងរឿងនោះ។ ជាការពិតណាស់ យើងនៅតែចាប់អារម្មណ៍។ វានឹងមិនសប្បាយចិត្តនោះទេ ប្រសិនបើយើងមិនអាចធ្វើបាន» នេះបើតាមលោក Klopp បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រមុនពេលការប្រកួតលីគ FA Cup នាចុងសប្តាហ៍នេះ ដែលត្រូវប៉ះជាមួយក្រុម Cardiff City៕