(ភ្នំពេញ)៖ ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារ អចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកល កំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។

ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលក្រុមហ៊ុននេះឋិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោក សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះ ដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។

ដើម្បី ឆ្លើយ តប នូវ កំណើន នេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើស អ្នក ជំនាញ វ័យ ក្មេងជា ច្រើន នាក់ ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកល ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេស លើពិភពលោក៕