(ពិភពលោក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA (International Federation of Association Football) ដែលគិតចាប់តាំងពីបានបង្កើតដំបូងនៅឆ្នាំ១៩០៤ ដោយមាន ៨ប្រទេសបានចូលរួមមានដូចជា ប៊ែលហ្សិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងប្រទេសស្វីស ដែលមាននៅទីក្រុង Zurich ជាទីស្នាក់ការកណ្តាល ដោយបច្ចុប្បន្នសរុបមាន ២១១ប្រទេសរួមទាំងកម្ពុជាផងដែរ ជាសមាជិកពេញសិទ្ធិ។
ដោយគិតមកទល់ពេលនេះ FIFA មានអាយុកាលរយៈពេល ១១៨ឆ្នាំ ខណៈខួបផ្លូវការគឺនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានសមាជិកធំៗ ៦តំបន់មកពី Africa, Asia, Europe, North & Central America and the Caribbean, Oceania និងតំបន់ South America ខណៈដែលលោក Gianni Infantino មានវ័យ ៥១ឆ្នាំជាប្រធានលើកទី៩ ចុងក្រោយគេមានសញ្ជាតិអ៉ីតាលី-ស្វីស។
ខាងក្រោមនេះជាអតីតបេក្ខភាពធ្លាប់កាន់តំណែងទាំង ៨នាក់ផ្លូវការរបស់ FIFA៖
១៖ Robert Guerin សញ្ជាតិបារាំង ១៩០៤-១៩០៦។
២៖ Daniel Burley Woolfall សញ្ជាតិអង់គ្លេស ១៩០៦-១៩១៨។
៣៖ Jules Rimet សញ្ជាតិបារាំង ១៩២១-១៩៥៤។
៤៖ Rodolphe Seeldrayers សញ្ជាតិប៊ែលហ្ស៊ិក ១៩៥៤-១៩៥៥។
៥៖ Arthur Drewry សញ្ជាតិអង់គ្លេស ១៩៥៦-១៩៦១។
៦៖ Stanley Rous សញ្ជាតិអង់គ្លេស ១៩៦១-១៩៧៤។
៧៖ Joao Havelange សញ្ជាតិប្រេស៊ីល ១៩៧៤-១៩៩៨។
៨៖ Sepp Blatter សញ្ជាតិស្វីស ១៩៩៨-២០១៥៕