(ប៉េកាំង)៖ ការប្រកួតកីឡារដូវរងារលើកទី២៤ (Beijing Winter Olympics Games 2022) ជាទីតាំងដំបូងគេស្ថិតក្នុងប្រទេសចិន ដែលទទួលបានសិទ្ធរៀបចាំការប្រកួតព្រឹត្តិការណ៍កីឡា Olympics បានទាំងរដូវរងារ និងរដូវក្តៅ ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ដែលការប្រកួតតាមគម្រោងនឹងរៀបចំឡើងពីថ្ងៃទី០៤-២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ព្រឹត្តិការណ៍កីឡារដូវរងារនេះបានប្រកួតដំបូងឡើងនៅប្រទេសបារាំង ឆ្នាំ១៩២៤ ខណៈដែលសិទ្ធទទួលបានរបស់ទីក្រុងប៉េកាំង បន្ទាប់ពីកិច្ចប្រជុំរបស់ គណៈកម្មាធីការអូឡាំពិកអន្តរជាតិ (IOC) លើកទី១២៨ នៅទីក្រុងកូឡាឡាំពួ កាលឆ្នាំ២០១៥ ហើយទីក្រុងប៉េកាំង ក៏ទទួលសិទ្ធរៀបចំព្រឹតិ្តការណ៍ដែលមានឈ្មោះថា Beijing winter Olympics Games 2022 ដែលធ្វើក្រោយពេលដែលព្រឹត្តិការណ៍កីឡារដូវរងារនេះធ្វើនៅប្រទេសកូរ៉េខាងត្បូង កាលឆ្នាំ២០១៨។
ការប្រកួតនឹងរៀបចំឡើងដោយមានកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតនាថ្ងៃទី០២ ខែកុម្ពៈនេះតទៅ ដ្បិតទីក្រុងប៉េកាំង ជាទីតាំងតែមួយគតដែលបានរៀបចំប្រភេទកីឡា Olympic ទាំងរដូវរងារ Winter Olympics និងកាលពីព្រឹត្តិការណ៍កីឡារដូវក្តៅ Summer Olympics 2008 ខណៈដែលការប្រកួតកីឡារដូវរងារ ២០២២នេះមានអត្តពលិកសរុបប្រមាណ ២,៨៧១នាក់ (ប្រុស ១,៥៨១ និងស្រី ១,២៩០) ដែលនឹងប្រជែងលើ ១៥វិញ្ញាសានៃ ១០៩កម្មវិធីប្រកួតក្នុង ៧ប្រភេទកីឡា៕