(ប៉េកាំង)៖ ការឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ ក្នុងចំណោមអត្តពលិក និងក្រុមមន្ត្រីនៅឯព្រឹត្តិការណ៍ Beijing Winter Olympics បានកើនឡើងដល់ ១៩ករណី នាថ្ងៃសុក្រពីចំនួន ២ករណីកាលពីព្រហស្បតិ៍ ស្របពេលដែលអ្នករៀបចំកម្មវិធីបានព្រមានពីករណីឆ្លងបន្ថែម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

គណៈកម្មាធិការរៀបចំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គិតរួមទាំងអត្តពលិក និងមន្ត្រី មានមនុស្សចំនួន ៣៦នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ត្រូវបានរកឃើញវិជ្ជមាន ក្នុងនោះ ២៩នាក់បានរកឃើញពេលពួកគេមកដល់អាកាសយានដ្ឋានទីក្រុង Beijing។

អ្នករៀបចំមានទំនុកចិត្ត នៅក្នុងប្រព័ន្ធការពារជំងឺកូវីដ១៩របស់ពួកគេ ហើយការឆ្លងទំនងជាមិនបែកធ្លាយទៅកាន់តំបន់សាធារណៈនោះទេ។ នេះបើតាមសម្តីប្រធានវេជ្ជបណ្ឌិតរបស់ព្រឹត្តិការណ៍អូឡាំពិក លោក Brian McCloskey បានប្រាប់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន។

សូមជម្រាបថា Beijing Winter Olympics នឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕