(អាមេរិកឡាទីន)៖ ក្រុមហ៊ុន Apple បានឱ្យដឹងថាខ្លួននឹងពង្រីក Apple Pay នៅអាមេរិកឡាទីនក្នុងពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងធនាគារនៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសប៉េរូ ហើយគ្រោងនឹងចូលរួមជាមួយប្រព័ន្ធទូទាត់តាមទូរស័ព្ទរបស់ Apple ក្នុងពេលឆាប់ៗនេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២។
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ធនាគារដ៏ធំ និងមានវ័យចំណាស់របស់ប្រទេសប៉េរូ Interbank បានឱ្យដឹងថាខ្លួនបានចាប់ផ្តើមគាំទ្រ Apple Pay តាំងពីមុនពេលលើកឡើងអំពីមុខងាររបស់វា ហើយមួយសប្តាហ៍ក្រោយមក ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្សព្វផ្សាយពីការមកដល់របស់ Apple Pay។
Apple បានអាប់ដេតនៅលើគេហទំព័រ Apple Pay នៅក្នុងតំបន់អាមេរិកឡាទីនដោយបានលើកឡើងថា «ជួបគ្នាឆាប់ៗនេះនៅអាហ្សង់ទីន និងប៉េរូ» ប៉ុន្តែ Apple មិនបានបញ្ជាក់ទេថា នឹងដាក់ឱ្យប្រើជាផ្លូវការនៅថ្ងៃណាឱ្យប្រាកដនោះទេ ខណ:ដែល Interbank បានបង្ហាញថា វាអាចនឹងមកដល់លឿនបំផុត។
គួរបញ្ជាក់ផងដែលថា Apple បានបើកដំណើរការ Apple Pay នៅក្នុងប្រទេស អាស៊ែបៃហ្សង់ កូឡុំប៊ី និងកូស្តារីកា តាំងពីក្នុងខែវិច្ឆិកា ឆ្នាំ ២០២១មកកម្លេះ៕