(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក Amazon បានលុបចោលផែនការឈប់ទទួលយកប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស បន្ទាប់ពីមានកិច្ចចរចារវាងក្រុមហ៊ុនទាំងពីរអស់រយ:ពេលពីរបីខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរ បស់ សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
កាលពីចុងឆ្នាំ២០២១ ក្រុមហ៊ុន Amazon បានប្រកាសជាផ្លូវការថា ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ នឹងឈប់ ទទួលយកការទូទាត់ ប្រាក់តាមរយ:ប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស ប៉ុន្តែនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមហ៊ុន Amazon បានប្រកាសពីផែនការផ្លាស់ប្ដូរ ដោយបានបញ្ជាក់ថា «នឹងលែងកើតមានឡើងទៀតហើយ» ដែលបញ្ជាក់ថា ផែនការឈប់ទទួលយកប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស នឹងត្រូវលុបចោល។
«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង Visa លើដំណោះស្រាយដ៏មានសក្កានុពល និងប្រសិទ្ធភាពបំផុត ដែលអាចឱ្យអតិថិជបន្ត ប្រើប្រាស់ប័ណ្ណឥណទាន Visa របស់ពួកគេនៅលើគេហទំព័រ Amazon.co.kh បាន»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon ថ្លែងប្រាប់សារព័ត៌មាន CNBC។
កាលពីខែវិច្ឆិកាកន្លងទៅនេះ Amazon ក៏បានប្រកាសផងដែរថា ខ្លួនកំពុងពិចារណាក្នុងការផ្ដាច់ទំនាក់ ទំនងភាពជាដៃគូលើប័ណ្ណឥណទានជាមួយនឹងក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានប្រកាសជាផ្លូវការថាឈប់ទទួលយក ប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស ដោយសារតែជម្លោះលើការទូទាត់ប្រាក់កាន់តែរីកធំទៅៗ។
មូលហេតុដែលខ្លួនបានពិចារណាក្នុងការឈប់សហការជាមួយនឹង Visa ដោយសារតែក្រុមហ៊ុនមួយនេះបានគិតថ្លៃសេវាកម្មថ្លៃខ្ពស់ពេក។ «វាគួរតែមានការបន្ថយតម្លៃទៅតាមពេលវេលាជាក់ស្ដែង ព្រោះថាបច្ចុប្បន្នបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង ប៉ុន្តែផ្ទុយទៅវិញ Visa នៅតែបន្តឡើងថ្លៃខ្ពស់ដដែល»។ នេះជាអ្វីដែល Amazon បានបញ្ជាក់។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ការកំណត់ថ្លៃសេវាកម្មកាតឥណទានមិនស្ថិតក្រោមការកំណត់ ឬគ្រប់គ្រងដោយចក្រភពអង់គ្លេសទៀតនោះទេ ពោលគឺក្រុមហ៊ុនផ្ដល់សេវាកម្មកាតឥណទានមានសិទ្ធិកំណត់ និងតម្លើងថ្លៃសេវាបានដោយខ្លួនឯង៕