(ភ្នំពេញ)៖ ក្នុងគោលបំណងស្របតាមបរិបទសង្គម និងការផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការបញ្ជាក់ពីភាពត្រឹមត្រូវនៃផលិតផល រួមជាមួយការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរស់នៅជាបែបថ្មីគឺ «ការនៅជាមួយ កូវីដ-១៩»។ ការវិវត្តថ្មីរបស់ YZ Gen ដោយប្រើប្រាស់បច្ចេកវិទ្យា QR code ដើម្បីជួយបង្ហាញ និងផ្ទៀងផ្ទាត់ផលិតផលដល់អតិថិជន និងបង្កើត filter តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្ដល់ឱ្យអតិថិជនអាចសាកល្បងពណ៌ក្រែម ក្នុងអំឡុងពេល Covid-19 នេះបាន។
ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ យើងបានសង្កេតឃើញបរិបទសង្គមរបស់យើងមានការផ្លាស់ប្តូរ និងមានសម្របខ្លួនទៅតាមជំងឺរាតត្បាត Covid-19 រួមមានការព្រួយបារម្ភរបស់អតិថិជន ចំពោះការបញ្ជាក់ពីភាពត្រឹមត្រូវរបស់ផលិតផល។ ដើម្បីទទួលយកបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន YZ Gen ដែលនាំចូលផលិតផលគ្រឿងសំអាង និងថែរក្សាស្បែកពីប្រទេសកូរ៉េ បានធ្វើការជាមួយដៃគូក្រុមបច្ចេកវិទ្យាជនជាតិកូរ៉េយ៉ាងជិតស្និទ្ធ ដើម្បីនាំយកនូវ QR កូដ សម្រាប់ការផ្ទៀងផ្ទាត់ផលិតផលឱ្យស្ថិតក្នុងដៃរបស់អតិថិជន។
ជាមួយនឹង QR កូដនេះ ផលិតផលទាំងអស់ដែលលក់ចេញពីហាង YZ Gen អាចផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួល ដោយអតិថិជន ដោយគ្រាន់តែស្កែន QR កូដនៅលើផលិតផល ដែលនឹងបង្ហាញពីព័ត៌មានរបស់ផលិតផលទៅដល់អតិថិជន។
លើសពីនេះទៅទៀត ដោយសារ Covid-19 យើងបានឃើញការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់មនុស្ស ពីការចេញទៅក្រៅក្នុងការទិញអីវ៉ាន់ ទៅជាប្រើប្រាស់ e-commerce ដូច្នេះហើយ YZ Gen បានបង្កើត Facebook Filter និង Instagram filter ដែលសម្រាប់ឱ្យអតិថិជនអាចសាកល្បងពណ៌ក្រែមបាននៅផ្ទះយ៉ាងងាយស្រួល។
បេសកកម្ម YZ Gen និងចក្ខុវិស័យស្នូល គឺការផ្តោតទៅលើតម្រូវការអតិថិជន និងការច្នៃប្រឌិតថ្មីៗ។ YZ Gen មានបំណង អភិវឌ្ឍន៍លើបញ្ហាដែលសង្គមនិងអតិថិជនកំពុងប្រឈមមុខ ដើម្បី វិវត្តន៍ឧស្សាហកម្ម គ្រឿងសំអាង និងថែរក្សា ស្បែក ឱ្យមានការឈានទៅមុខជាមួយគ្នា៕