(មេនឆេស្ទឺ)៖ ក្លិប Manchester United នាថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងលោក Richard Arnold ជានាយកប្រតិបត្តិថ្មី នៃក្លិបរបស់ខ្លួន, ជំនួសតំណែងលោកអនុប្រធានប្រតិបត្តិ Ed Woodward ដែលត្រូវបានតែងតាំងជាម្ចាស់ក្លិប, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។

លោក Arnold, ដែលបានកាន់តួនាទី ជានាយកគ្រប់គ្រងរបស់ក្លិប អស់រយៈពេលជាង៨ឆ្នាំមកហើយនោះ, ត្រូវបានគេមើលឃើញថា ជាអ្នកសក្តិសម នៅក្នុងឡើងកាន់តំណែងនេះ ចាប់តាំងពីលោក Woodward បានប្រកាសកាលពីខែមេសាឆ្នាំមុនថា លោកនឹងលាលែងចេញពីតំណែង៕