(ឡុងដ៍)៖ ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពាន League Cup រវាងក្រុម Arsenal និង Liverpool នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានពន្យារពេល ដោយសារតែការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ នៅឯក្លិប Liverpool។ នេះបើតាមការឲ្យដឹងពីលីគ English Football League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ការប្រកួតជើងទី១ ក្នុងចំណោម ២ជើង ឥឡូវនេះនឹងធ្វើឡើងនៅឯកីឡដ្ឋាន Anfield នាថ្ងៃទី១៣ ខែមករាជំនួសវិញ ស្របពេលដែលការប្រកួតត្រូវរៀបចំឡើងវិញ ដោយការប្រកួតជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Emirates នាថ្ងៃទី២០ ខែមករាខាងមុខ៕