(ភ្នំពេញ)៖ មូលនិធិ Herbalife Nutrition (HNF) គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលបានតាំងចិត្តជួយដល់កុមារងាយរងគ្រោះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានបន្តភាពជាដៃគូរបស់ខ្លួន ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ តាមរយៈកម្មវិធី Casa Herbalife Nutrition ដោយបានផ្តល់ជូននូវគម្រោងថវិកាថ្មីមួយទៀត ក្រោមទឹកប្រាក់ចំនួន ៤០,១៤៤ដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីអាហាររបស់ខ្លួន ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារមកពីទូទាំងប្រទេសកម្ពុជា។

មូលនិធិ Herbalife Nutrition (HNF) បានគាំទ្រអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តាំងពីឆ្នាំ២០១៤ ហើយជំនួយថ្មីនៅឆ្នាំនេះ នឹងគាំទ្រដល់កម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE នៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍នៅភូមិឬស្សី អូរបែកក្អម និងព្រែកហូរ ក្នុងរាជធានីភ្នំពេញ។ មានកុមារសរុបចំនួន ៣៣០នាក់ នៅក្រោមកម្មវិធីនេះនៅឆ្នាំនេះ។ ក្រៅពីអាហារពីរពេលក្នុងមួយថ្ងៃ កុមារដែលស្ថិតក្រោមកម្មវិធីនេះក៏ទទួលបាននូវការអប់រំ និងការមើលថែផងដែរ។

នាយកគ្រប់គ្រងក្រុមហ៊ុន Herbalife Nutrition កម្ពុជា អ្នកស្រី ឈុន ណៃឈីវ បានគូសបញ្ជាកថា៖ «យើងមានក្តីសោមនស្សជាខ្លាំងក្នុងការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្នុងការផ្តល់អាហាររូបត្ថម្ភដល់កុមារក្រីក្រ និងងាយរងគ្រោះទាំងនោះ។ វាឆ្លុះបង្ហាញពីការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់សុខមាលភាពរបស់កុមារដែលមានបញ្ហាប្រឈមតាមរយៈកម្មវិធី Casa Herbalife Nutrition របស់មូលនិធិ Herbalife Nutrition។ យើងជឿជាក់ថា ការទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់ គឺជាគន្លឹះនៃជីវិតដែលសកម្ម និងការដែលមានសុខភាពរឹងមាំ។ វាជាកត្តាចាំបាច់ក្នុងការផ្តល់អាហាររូបត្ថម្ភឲ្យបានប្រសើរជាងមុនដល់កុមារក្រីក្រទាំងនោះ ដើម្បីឱ្យសុខភាពពួកគេ មានការវិវឌ្ឍន៏កាន់តែល្អប្រសើរឡើង»

នាយកគ្រប់គ្រងទូទៅរបស់អង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) លោកស្រី Leakhena des Pallieres បានថ្លែងថា «កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាចំបង សម្រាប់កុមារជាច្រើនក្នុងប្រទេសកម្ពុជា ដែលបណ្តាលមកពីភាពក្រីក្រខ្លាំង។ ការចូលរួមចំណែករបស់មូលនិធិ Herbalife Nutrition នឹងពង្រឹងសមត្ថភាពរបស់យើង ក្នុងការពង្រីកជំនួយបន្ថែមទៀតទៅដល់កុមារក្រីក្រ ដែលកំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភល្អ។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់មូលនិធិ Herbalife Nutrition និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយដល់កុមារដែលត្រូវការជំនួយ។ វាគឺជាឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់មួយ នៃការផ្តល់ត្រឡប់ទៅសហគមន៍វិញ ដែលជាឧទាហរណ៍មួយដែលគួរតែយកគម្រូតាម»

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការមិនមែនរដ្ឋាភិបាលរបស់បារាំងដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បច្ចុប្បន្ន PSE មានបុគ្គលិកជាង ៦០០នាក់ ដែលយកចិត្តទុកដាក់ក្នុងការផ្តល់អាហារ ទីជម្រក ការថែទាំសុខភាព ការអប់រំទូទៅ (ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២) ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រដល់គ្រួសារទីទ័លក្រ ទុរគត ការរំលោភបំពាន និងមិនបានសិក្សានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងផ្សេងៗនៃប្រទេសកម្ពុជាដែលបេសកកម្មជាក់លាក់ត្រូវបានអនុវត្ត។

កុមារជាង ៦,៥០០នាក់ ត្រូវបានមើលថែជារៀងរាល់ឆ្នាំ។ អតីតនិស្សិតចំនួន ៥,៥០០ មានការងារដែលមានប្រាក់ខែសមរម្យ។ កុមារចំនួន ១២,០០០នាក់ត្រូវបានសង្គ្រោះពីភាពអត់ឃ្លាន។ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២០ ត្រូវបានផ្តល់ជូន។ អាហារប្រចាំថ្ងៃ ៦,០០០ ត្រូវបានចែកចាយ និងការពិគ្រោះវេជ្ជសាស្រ្តចំនួន ១,៥០០ ត្រូវបានផ្តល់ជារៀងរាល់សប្តាហ៍។ ដើម្បីស្វែងយល់បន្ថែមអំពី PSE សូមចូលទៅកាន់ http://www.pse.ong/

ចាប់តាំងពីឆ្នាំ ២០០៥ មូលនិធិ Herbalife Nutrition (HNF) ត្រូវបានបង្កើតឡើងដើម្បីកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ HNF គាំទ្រដល់ដៃគូរកម្មវិធី CASA Herbalife Nutrition នៅទូទាំងពិភពលោក ដែលផ្តល់អាហារូបត្ថម្ភល្អៗ ដល់សហគមន៍ និងផ្តល់ជំនួយដល់អង្គការនានា ដែលផ្តោតសំខាន់ទៅលើការលើកកំពស់ការអប់រំផ្នែកអាហារូបត្ថម្ភល្អ សុខុមាលភាព និងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមអំពី HNF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់ៗរបស់មូលនិធិ សូមចូលទៅកាន់គេហទំព័រ www.herbalifenutritionfoundation.org។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ ដោយផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕