(ភ្នំពេញ)៖ ក្រុមហ៊ុន JS Land PLC នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានជូនដំណឹងពីដំណើរការនៃការធ្វើរ៉ូដសូ (Roadshow) និងការធ្វើបរិវិសកម្មជាសាធារណៈ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ដំណើរការនៃការធ្វើរ៉ូដសូ និងការធ្វើបរិវិសកម្មជាសាធារណៈ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ របស់ក្រុមហ៊ុន JS Land PLC ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានទទួល ការអនុញ្ញាតជាស្ថាពរ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ និងបានចុះបញ្ជីជាស្ថាពរលើឯកសារផ្តល់ព័ត៌មាននៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា កម្មវិធីរ៉ូដសូ (Roadshow)សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុន JS Land PLC នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Zoom នៅវេលាម៉ោង ៨:៣០ ព្រឹកតទៅ៕

សូមអានសេចក្តីជូនដំណឹង របស់ក្រុមហ៊ុន JS Land PLC ទាំងស្រុងដូចខាងក្រោម៖