(ភ្នំពេញ)៖ ម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធដោយបរិយាកាស-WATERGEN ដែលជាម៉ាស៊ីនផលិតទឹកដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាសដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹក ឬទុយោទឹក និងអាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាពខ្ពស់ រស់ជាតិឆ្ងាញ់ និងសុវត្ថិភាពជាបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល ដែលបាននាំចូលផ្តាច់មុខមកកម្ពុជា ដោយក្រុមហ៊ុន SCI Water Copany Limited បានដាក់តាំងបង្ហាញម៉ាស៊ីនផលិតទឹកប្រភេទ GENNY រយៈពេល២ថ្ងៃ នៅថ្ងៃទី០១-0២ ខែមករា ឆ្នាំ២០២២នេះ នៅផ្សារទំនើបអ៊ីអន២ ដើម្បីឱ្យអតិថិជនអាចស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យពីប្រភេទម៉ាស៊ីនទាំងនេះ។
នៅក្នុងពិធីតាំងបង្ហាញម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធពីបរិយាកាស-WATERGEN ប្រភេទGENNYនេះដែរ ក៏បានមានការរៀបចំលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីឆ្លើយតប នឹង សំនួរពាក់ព័ន្ធនឹងម៉ាស៊ីនផលិតដោយបរិយាកាស-WATERGEN ជាមួយនឹងការឈ្នះនូវរង្វាន់អនុស្សាវរីយ៍ដែលមានដូចជា ដបទឹក អាចយឺតដ៏ស្រស់ស្អាត មួក និងរង្វាន់ជាច្រើនផ្សេងៗទៀត។
លោក ប៊ុនថាវ៉ាន់ បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន SCI Water Copany Limited បានឱ្យដឹងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN ប្រភេទ GENNYនេះ គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹករឺទុយោនោះទេ ដោយគ្រាន់តែប្រើប្រាស់ថាមពលអគ្គិសនី គឺអាចផលិតទឹកពិសារបរិសុទ្ធបានហើយ ដែលជាប្រភេទទឹកស្អាត រស់ជាតិឆ្ងាញ់ និងមានសុវត្ថិភាពសម្រាប់គេហដ្ឋាន និងការិយាល័យរបស់លោកអ្នក។
ម៉ាស៊ីនផលិតទឹក GENNYនេះ ជាម៉ាស៊ីនផលិតទឹកដែលបំពាក់ជាមួយបច្ចេកវិទ្យាថ្មីហៅថា «GENius» ដែលអាចធានាបាននូវគុណភាព សុវត្តិភាព និងរសជាតិឆ្ងាញ់ ដែលបន្សុទ្ធចេញពីបរិយាកាសនៅជុំវិញខ្លួនយើងផ្ទាល់ និងជាប្រភពទឹកពិសារថ្មីមួយទៀត ដែលអាចជួយផលិតទឹកស្អាត ជូនលោកអ្នកពិសារបានគ្រប់ពេល ពេញមួយថ្ងៃ ដោយពុំចាំបាច់លំបាកក្នុងការតបណ្តាញទឹក ហើយអ្វីដែលលោកអ្នកត្រូវធ្វើនោះគឺគ្រាន់តែដោតខ្សែរភ្លើងប៉ុណ្ណោះ។
ម៉ាស៊ីនផលិតទឹកប្រភេទនេះ មានសមត្ថភាពអាចផលិតទឹកបានរចន្លោះពី២២លីត្រ ទៅ៣០លីត្រ ដែលមានជាប្រភេទទឹកត្រជាក់ និងក្តៅដែលមានកម្តៅចន្លោះពី ៨៥ទៅ ៩៥អង្សាសេ។ GENNY បានផលិតនិងឌីហ្សាញឡើងជាពិសេសសម្រាប់ការប្រើប្រាស់តាមគេហដ្ឋាន ក៏ដូចជាការិយាល័យ ហើយដែលអាចផលិតបានទាំងទឹកក្តៅ និងទឹកត្រជាក់បានពេញមួយថ្ងៃ ហើយទឹកបានឆ្លងកាត់ប្រព័ន្ធចម្រុះពិសេសដែលប្រើបច្ចេកវិទ្យារបស់ Tryly GENius ដែលមិនត្រឹមតែធ្វើឱ្យទឹកមានរសជាតិនោះទេ ថែមទាំងកំចាត់នូវបាក់តេរីផ្សេងៗទៀតផង ដែលមានតម្លៃចំនួន៣៥០០$ ក្នុងមួយគ្រឿង។
សូមបញ្ជាក់ដែរថា សម្រាប់អត្ថប្រយោជន៍របស់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN ប្រភេទ GENNYនេះមានដូចជា៖ ទឹកពិសារស្អាត បរិសុទ្ធ និងមានសុវត្ថិភាពពីបរិយាកាស, ផលិតដោយផ្ទាល់នៅក្នុងគេហដ្ឋាន និងការិយាល័យរបស់លោកអ្នក, បច្ចេកវិទ្យាផ្លាស់ប្តូរកំដៅអាជ្ញាប័ណ្ណទទួលស្គាល់, មិនតម្រូវឱ្យមានការតស៊ីយ៉ូទឹក, ពុំចាំបាច់បញ្ជារទិញ ឫស្តុកទឹកទុក, កាត់បន្ថយកាកសំណល់ផ្លាស្ទិក ឫកាកសំណល់មិនងាយរលាយ, អនុលោមបរិសុទ្ធកម្មទឹក តាមស្តង់ដារ អន្តរជាតិ៕