(សៀមរាប)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ បានរៀបចំកម្មវិធី «បុណ្យភូមិសៀមរាប» ដែលបានធ្វើឡើងនៅទីតាំងគម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការបង្ហាញពីម្ហូបខ្មែរ និងសិល្បៈបូរាណ និងសម័យជាច្រើនទម្រង់។ បុណ្យភូមិសៀមរាប លើកទី១នេះ មានអ្នកចូលរួមរាប់ម៉ឺននាក់ផងដែរ។
លោកអាចារ្យធំ អ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យភូមិសៀមរាប នាឱកាសនោះ បានឱ្យដឹងថា លោកបានរៀបចំសិល្បៈ ៨ទម្រង់ ក្នុងនោះមាន៖
* ទី១៖ ស្លៀកពាក់បូរាណ សម័យលង្វែក សម័យអង្គរ។
* ទី២៖ ការបង្ហាញ សត្រាវុធបូរាណខ្មែរ។
* ទី៣៖ ការបង្ហាញ ចម្លាក់ស្បែកធំ។
* ទី៤៖ សាក់យ័ន្តបូរាណខ្មែរ។
* ទី៥៖ ការបង្ហាញធ្នូរខ្មែរ។
* ទី៦៖ ឆៃយ៉ាំ។
* ទី៧ស្គរដៃ។
* និងទី៨ របាំបូរាណ។
លោកបន្តថា គោលបំណងនៃការបង្ហាញទម្រង់សិល្បៈទាំងនេះ គឺចង់ផ្សព្វផ្សាយ និងចង់ឱ្យមានការបង្ហាញទម្រង់សិល្បៈបូរាណខ្មែរបែបនេះ ឱ្យបានគ្រប់កម្មវិធីនៅក្នុងខេត្តសៀមរាប។ ជាក់ស្តែង កម្មវិធីបុណ្យភូមិសៀមរាប ដែលរៀបចំឡើងដោយគម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺបានផ្តល់ឱកាសឱ្យអ្នកសិល្បៈបានបញ្ចេញសមត្ថភាព និងធ្វើការអភិរក្សបន្ត។
សម្រាប់នៅក្នុងកម្មវិធីបុណ្យភូមិនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគាំទ្រឱ្យក្រុមសិល្បៈបូរាណខ្មែរបានមកសម្តែង និងបង្ហាញជូនប្រជាពលរដ្ឋនៅ តំបន់នេះ បានទស្សនា ហើយនេះជាការចូលរួមផ្សព្វផ្សាយ និងអភិរក្សទម្រង់សិល្បៈបូរាណខ្មែររបស់យើងផងដែរ។
នៅឯពិធីបុណ្យភូមិសៀមរាប មានមនុស្សទស្សនារាប់ម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងរបស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា។ ជាងនេះទៅទៀត ពុកម៉ែបងប្អូនក៏ចង់ដឹង ចង់ទិញ ពីការប្រម៉ូសិន ដីឡូត៍ និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។
ចំណែកឯគម្រោងឡូតិ៍រីសត គម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាបវិញ អ្នកឧកញ៉ាបានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិតា ក្នុងនោះមានទេសភាពភ្នំហ៊ុមព័ទ្ធជុំវិញ រីសត ដីជាប់មាត់ស្ទឹងសងខាងហ៊ុមព័ទ្ធ តំបន់ជាច្រើនជុំវិញ។
ដីឡូតិ៍មានតម្លៃចាប់ពី៩៥០ ដុល្លារឡើងទៅ ដោយបង់រំលោះត្រឹមតែ៣០ ដុល្លារក្នុង១ខែ។ ដីមានទំហំ 5m x 20m, 20m x 30mនៅជាប់មាត់ស្ទឹង។ លើសពីនោះទៅទៀត គម្រោងរបស់អ្នកឧកញ៉ា ក៏មានលក់ផ្ទះលំហែ ជាប្រភេទវីឡា វិស្សមកាលដែលមានទំហំដី 20 x30 តម្លៃត្រឹមតែ ៦៨០០០ដុល្លារ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបុណ្យភូមិនេះ ក្រៅពីការបង្ហាញទម្រង់សិល្បៈបូរាណខ្មែរ ក៏បានការប្រគំតន្រ្តីសម័យ ការតាំងបង្ហាញម្ហូប នំខ្មែរ និងការប្រូម៉ូសិន ដីឡូតិ៍ និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុន ប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។ គម្រោងនេះ បានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិកតា ផងដែរ៕