(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២២ខាងមុខនេះ លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានផ្ញើសារជូនពរយ៉ាងពិសេសដល់អតិថិជន និងបណ្តាដៃគូសហការទាំងអស់ដែលតែងតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់ធនាគារ ជីប ម៉ុង នាពេលកន្លងមកនេះ។
លោក ចន ប៊ែល បានថ្លែងថា ក្នុងឆ្នាំ២០២១នេះ ធនាគារ ជីប ម៉ុង សម្រេចបាននូវសមិទ្ធិផលជាច្រើន ដែលទាំងអស់នេះ គឺសុទ្ធតែកើតចេញពីការគាំទ្ររបស់អតិថិជនលើគ្រប់ផលិតផល និងសេវាកម្ម ក៏ដូចជាកិច្ចសហការដ៏ល្អរវាងដៃគូអាជីវកម្ម។
ក្នុងសារជូនពរនោះផងដែរ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់អតិថិជន និងបណ្តាដៃគូសហការទាំងអស់ដែលផ្តល់ការទុកចិត្ត និងជ្រើសយកធនាគារ ជីប ម៉ុង ជាដៃគូក្នុងការធ្វើប្រតិបត្តិហរិញ្ញវត្ថុ ហើយធនាគារ ជីប ម៉ុង នឹងបេ្តជ្ញាចិត្តបន្តអភិវឌ្ឍន៍លើគ្រប់ផលិតផលនិងសេវាកម្ម ដើម្បីបំពេញតម្រូវការអតិថិជន និងត្រៀមខ្លួនរួចជាស្រេចក្នុងការកា្លយខ្លួនជាធនាគារពាណិជ្ជលំដាប់ខ្ពស់មួយក្នុងប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខនេះ។
ក្នុងឱកាសឆ្នាំថ្មី២០២២ខាងមុខនេះ លោកអគ្គនាយកក៏បានធ្វើការជូនពរដល់អតិថិជន និងដៃគូសហការទាំងអស់ជួបប្រទះតែសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អបរិបូណ៍ និងជោគជ័យលើគ្រប់ភារៈកិច្ច។ លោកសង្ឃឹមយ៉ាងមុតមាំថា ធនាគារ ជីប ម៉ុង នឹងក្លាយជាជម្រើសទី១របស់អតិថិជនទាំងអស់។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង មាន១១សាខា ដែល៨នៅរាជធានីភ្នំពេញ និង៣ទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។ ហើយក្នុង២០២២ខាងមុខនេះធនាគារ ជីប ម៉ុង គ្រោងនឹងបើកសាខាបន្ថែមនៅទីតាំងយុទ្ធសាស្រ្ត ដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប ជីប ម៉ុង ២៧១, អគារ ជីប ម៉ុង ថៅវើរ និងតាមបណ្តាខេត្តជាច្រើនផងដែរ៕