(បរទេស)៖ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានលេចឮព័ត៌មានមកថា ក្រុមហ៊ុន Samsung បាននិងកំពុងតែសំងំបង្កើតកំពូល ស្មាតហ្វូន ជា មួយនឹងអេក្រង់ដ៏អស្ចារ្យដែលមិនទាន់មានក្រុមហ៊ុនណាផលិតឡើងយ នោះគឺស្មាតហ្វូនអេក្រង់បត់ ៣ផ្នត់ ឬហៅថា Tri-Folding។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ប្រភពព័ត៌មានចុងក្រោយបានអះអាងថា ក្រុមហ៊ុន Samsung បានស្នើសុំប៉ាតង់ផលិតស្មាតហ្វូនអេក្រង់បត់៣តង់នេះ កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ និងទើបតែទទួលបានការអនុញ្ញាតកាលពីថ្មីៗនេះ ជាពិសេសនៅពេលនេះក្រុមហ៊ុន Samsung កំពុងតែផលិត ស្មាតហ្វូន Tri-Folding ដោយគ្រោងនឹងដាក់បង្ហាញក្រោយពេលសាកល្បងប្រើប្រាស់រួច ខណ:ដែល គេហទំព័រ LetsGoDigital បានបង្ហាញ រូបរាងគំរូបរបស់ស្មាតហ្វូន Tri-Folding ដោយមើលទៅគឺមានទម្រង់ប្លែក និងមិនធ្លាប់មាន។
ស្មាតហ្វូន Tri-Folding គឺមានអេក្រង់ ៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅពេលពន្លាវាឱ្យត្រង់មកគឺមានអេក្រង់ជាប់គ្នា មានទម្រង់ជា Tablet ប៉ុន្តែគេនៅមិនទាន់ដឹងប្រាកដថា ស្មាតហ្វូនមួយនេះគ្រោងនឹងប្រកាសបង្ហាញនៅពេលណាច្បាស់ឡើយ គ្រាន់ដឹងថា វាមានរូបរាងស្រដៀង ទៅ នឹង Galaxy Z Flip 3៕