(ភ្នំពេញ)៖ ផ្នែកចុងក្រោយនៃគម្រោងសាងសងអាគារទី២របស់មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ត្រូវបានសាងសងបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១។

ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអបបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២នេះ បានរៀបចំពិធីអបអរយ៉ាងអធិកអធម ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់។

មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងសក្តានុពលស្ថិតនៅតំបន់ពាណិជ្ជកម្ម (CBD) ក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ។ គម្រោងនេះនៅជិតនឹងកាស៊ីណូណាហ្កាទី១ ទី២ និងគម្រោងណាហ្កាទី៣ដែលកំពុងសាងសង់ និងនៅជិតតំបន់ស្នូលក្នុងខណ្ឌបឹងកេងកង១ ព្រមទាំងនៅជុំវិញមានស្ថានទូតនៃប្រទេសចំនួន ៣១ ដូចជា ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតជប៉ុនជាដើម។

មជ្ឈមណ្ឌល ព្រឺនស៍ ហ័រយូ ត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនិតនៃ "ជីវិតដ៏ប្រណីត" ដែលជាពហុអគារទីក្រុងលំដាប់ពិភពលោកមានទំហំ ១៤0,000ម៉ែត្រការ៉េ មានទំហំសម្បូរចាប់ពី៤0-៨២ម៉ែត្រការ៉េនៃប្រភេទផ្ទះLOFT ដែលមានកម្ពស់5,4ម៉ែត្រមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ទិញមួយជាន់ទទួលបានពីរជាន់ មានទំហំ៣១-១០៥ម៉ែត្រការ៉េ នៃខុនដូផ្លាទីនដែលតុបតែងសម្រេច ជ្រើសរើសម៉ាកសញ្ញាលំដាប់ពិភពលោកទីមួយ បំពាក់ដោយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយ៉ាងពេញលេញ អាចចូលស្នាក់នៅបាន ដែលអាចបំពេញតម្រូវការផ្សេងៗគ្នានៃពាណិជ្ជករឆ្នើម ទេសចរកណ៍ស្នាក់នៅ ការរស់នៅឯកជននិងការវិនិយោគជាដើម។

ជាមួយនឹងទីតាំងល្អ និងគុណភាពផ្ទះមានស្រាប់ រួមជាមួយពហុឧបករណ៍បំពាក់ដ៏ទូលំទូលាយ បន្ទាប់ពីមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ីប្រគល់ផ្ទះ ត្រូវបានគេរំពឹងថានឹងមានផលជួលប្រចាំឆ្នាំខ្ពស់រហូតដល់8%-10%។ ការកើនឡើងតម្លៃលំនៅឋានប្រចាំឆ្នាំជាមធ្យមគឺប្រហែល15% ទទួលបានផលត្រឡប់មកវិញដ៏ល្អលើការវិនិយោគ និងសក្តានុពលខ្លាំងនៃការឡើងថ្លៃ ដែលធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតនៅក្នុងតំបន់ ។

មជ្ឈមណ្ឌលព្រឺនស៍ហ័រយូ នឹងកាន់កាប់ដោយខ្លួនឯងនូវកន្លែងពាណិជ្ជកម្មហាងទំនិញទំហំ៣ម៉ឺនម៉ែត្រការ៉េ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទាន់សម័យបែបសិល្បៈដំបូងគេនៅភ្នំពេញ - ព្រឺនស៍ ម៉ល (ភ្នំពេញ) ។

ជាមួយនឹងការរៀបចំស្ថាបត្យកម្មដែលអាចបត់បែនបាន និងការរួមបញ្ចូលអាជីវកម្មចម្រុះ នឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្សស៊ីវីល័យ បុគ្គលិកជាន់ខ្ពស់ ពាណិជ្ជករ និងមនុស្សមានចំណូលធម្យមក្នុងរាជធានីភ្នំពេញ បង្កើតបរិយាកាសប្រើប្រាស់ពិសេសប្លែកតែមួយគត់ និងបទពិសោធន៍ប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ៕